Tuesday, May 14, 2024
Latest:
សន្តិសុខ​សង្គម

បុរសម្នាក់ឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ​គិត​ខ្លីចិត្ត​ខ្លាំងយកសាំចាកដុតខ្លួនឯង

ភ្នំពេញ៖​ បុរសម្នាក់ដោយសារតែមាន​ជាតិ​ស្រវឹងចូលខ្លួនបានឈ្លោះប្រកែកគ្នាជា​មួយប្រពន្ធ​ ហើយធ្វើខ្លាំងយកសាំងចាក់ដុតខ្លួន​ឯងបណ្ដាលឲ្យឆាបឆេះរលាកពេញខ្លួនរង​របួសធ្ងន់​ ភ្លាមៗត្រូវក្បានរុមគ្រួសារដឹកយក​ទៅ​សង្ក្រោះ​នៅមន្ទីរពេទ្យ
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់​ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅបន្ទប់ជួលក្បែរខាងកាលពីវេលាម៉ោង០៤ទៀបភ្លឺថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលមួយកន្លែងក្នុងភូមិត្រពាំងថ្លឹងសង្កាត់​ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ

បុរសចិត្តខ្លាំងយកសាំងចាក់ដុតខ្លួនឯង​មាន​ឈ្មោះ ថា អាយុជាង៣០ឆ្នាំមុខរបរកម្មករ​សំណង់​ ស្នាក់នៅបន្ទាប់ជួលលេខ០៨កន្លែងកើតហេតុ​ មានស្រុកកំណើតនៅខេត្តកំពង់ធំ
មានប្រពន្ធឈ្មោះ​ សម​ ស្រីលក្ខណ៍អាយុ២៤​ឆ្នាំមុខរបរកម្មការិនីរោងចក្រ​ ។

បើយោងតាមប្រភពព័ត៌មានពីសាច់ញាតិ​ជន​រងគ្រោះបានឱ្យដឹងថា​ មុនពេលកើតហេតុ​កាលពីវេលាម៉ោង០២រំលងអាធ្រាតឈានចូលថ្ងៃទី២៧​ខែវិច្ឆិកាឆ្នាំ២០១៩​ បុរស​រង​គ្រោះ​ ជា​ប្ដីបាន​​ផឹកស្រាបៀរអស់២កំប៉ុង​រួចហើយក៏មានការឈ្លោះប្រកែកជាមួយប្រពន្ធប៉ុន្តែអត់ដឹងថាឈ្លោះរឿងអ្វីនោះទេ​ លុះមួយ​សន្ទុះក្រោយមកក៏បានស្ងប់ស្ងាត់ទៅវិញ​ ។
ប្រភពដដែលបានបន្តថា​ ស្រាប់តែនៅវេលា​ម៉ោងកើតហេតុខាងលើបុរសជាប្ដីបានបង្ហូរ​សាំងចេញពីម៉ូតូយកចាក់ស្រោចលើខ្លួនរួច​ដុតខ្លួនឯងបណ្ដាលឲ្យឆេះរលួយពេញខ្លួនរង​របួសធ្ងន់ធ្ងរ​ បង្កការភ្ញាក់ផ្អើលដល់អ្នកជួល​បន្ទប់នៅជិតខាងយ៉ាងខ្លាំង​ ភ្លាមៗត្រូវបានក្រុមគ្រួសារហៅរឺកង់បីដឹកយកទៅមន្ទីរពេទ្យដើម្បីជួយអន្តរាគមន៍​ សង្គ្រោះបន្ទាន់។

បច្ចុប្បន្ន​ បុរសរងគ្រោះកំពុងជួយសង្គ្រោះ​ពី​សំណាក់ក្រុមគ្រួពេទ្យនិងសម្រាកព្យាល​នៅ​មន្ទីរពេទ្យនៅឡើយ​ (ខឹងខុសខឹងខាង)៕