Sunday, May 12, 2024
Latest:
សន្តិសុខ​សង្គម

បើកម៉ូតូកង់បីលឿន មិនប្រយត្ន័​គេចពីរថយន្តជ្រុលទៅបុករបាំងថ្ម​ ក្រឡាប់​ របួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូកង់បី​ឥណ្ឌាក្នុងល្បឿនលឿនមិនប្រយត្ន័​ គេចពីរថយន្តបត់ឆ្លងផ្លូវ​ជ្រុលទៅរបាំងថ្មចែកទ្រូងផ្លូវក្រឡាប់រងរបួស​ធ្ងន់បែកប្រអប់ជើង
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៥០​នាទី​ព្រឹកថ្ងៃទិ១៨ខែតុលាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ​ សហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូកង់​បីឥណ្ឌាមួយគ្រឿងពណ៌ស ពាក់ស្លាក​លេខកំពង់ចាម1U-4920 មានដឹកក្រណាត់ បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ​សហព័ន្ធរុស្សី​ ទិសដៅពីលិច​ទៅកើត​ ក្នុងល្បឿនយ៉ាងលឿន​មិនបាន​ប្រុង​ប្រយត្ន័​ ខណៈមកដល់ចំណុចកើតហេតុ​ ស្រាប់តែមានរថយន្តធន់ធំមួយគ្រឿងដែលធ្វើដំណើរស្របទិសគ្នានៅខាងមុខបានបត់ឆ្វេងឆ្លងផ្លូវ​ ធ្វើអោយអ្នកបើកម៉ូតូកង់បីវាក់អឺ​ គេចពីរថយន្តជ្រុលទៅបុករបាំងថ្មពុះ​ចែក​ទ្រូង​ផ្លូវក្រឡាប់ផ្ងាជើងបណ្ដាលឲ្យ​បុរសជាអ្នកបើកកង់បីរងរបួសធ្ងន់​បែកប្រអប់​ជើងខាងស្ដាំ​ បន្ទាប់មកត្រូវបានសាច់ញាតិមក​ដឹកយក​ទៅព្យាបាលនៅ​មន្ទីរពេទ្យ​ ។​ ចំណែករបាំងថ្មរងការខូចខាតបន្តិចបន្តួច​ ។

ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានទៅដល់ធ្វើកំណត់ហេតុយកម៉ូតូកង់បី​ឥណ្ឌាទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលចោមចៅ៣រងចាំដោះស្រាយពេលក្រោយ ៕