Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចចាប់បានហើយឃាតករដៃឆៅចាក់សម្លាប់បុរសម្នាក់​ប្លន់យកទ្រព្យសម្បត្តិនៅក្នុងផ្ទះសំណាក់(ចន្ធូត្រជាក់ចិត្ត)

ខេត្តបាត់ដំបង៖​ កម្លាំងនាយដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នឹងកម្លាំងនគរបាលស្នងការរាជធានីភ្នំពេញ ដឹកនាំដោយវរសេនីយ៍ទោ ចាន់ គឹមលី សហការជាមួយកម្លាំងនគរបាលខេត្តបាត់ដំបង និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សាន់ ទង ហៅ​ធី ភេទប្រុស អាយុ២៥ឆ្នាំជនជាតិខ្មែរ ករណីឃាតកម្ម ។
ហេតុការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង​១១​ព្រឹកថ្ងៃទី៣១ខែមករាឆ្នាំ២០១៩នៅចំណុចមុខផ្ទះសំណាក់​៨២ ស្ថិតក្នុងក្រុមទី១៤ ភូមិស្វាយធំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ខណ:​ដែលជនសង័​ស្សយរូបនេះប៉ុនប៉ងលួចឆ្លងដែនចូលទៅក្នុងទឹកដីថៃ ។

សូមរំលឹកថា ជនស័ង្សយឈ្មោះ សាន់ ទង ហៅធី រូបនេះ បានប្រព្រឹត្តិនិងធ្វើសកម្មភាពប្រើប្រាស់កាំបិតចាក់ទៅលើជនរងគ្រោះឈ្មោះ យ៉ាន់ ជឿន ភេទប្រុស ជាអ្នករត់ម៉ូតូឌុបដើម្បីប្លន់យកចិញ្ជៀន០១វង់និងម៉ូតូម៉ាក HONDAC125
ព៌​ណខ្មៅពាក់ស្លាកលេខភ្នំពេញ1FL-9986កាលពីថ្ងៃទី២៧ ខែ មករាឆ្នាំ២០១៩ នៅផ្ទះលេខ២១៥ក្នុងបន្ទប់លេខ០៣នៃផ្ទះសំណាក់(​ចន្ធូត្រជាក់​ចិត្ត)នៅផ្លូវបេតុង​ភូមិឫស្សី០២សង្កាត់​ស្ទឹងមានជ័យ​៣​ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ

បច្ចុប្បន្នជនស័ង្សយខាងលើត្រូវបានប្រគល់ទៅនាយកដ្ឋានជំនាញដើម្បីធ្វើការស្រាវជ្រាវបន្តនិងកសាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ការតាមច្បាប់៕

ចែករំលែកអត្ថបទ