Monday, December 9, 2024
Latest:
សន្តិសុខ​សង្គម

អ្នកទោសគុកព្រៃសម្នាក់ជិតដល់ថ្ងៃចេញស្រាប់តែលួចរត់​បាត់

ភ្នំពេញ៖​ មានហេតុការ​ណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង​នៅ​វេលាម៉ោង១១និង០០នាទីព្រឹកថ្ងៃទី៣១ខែមករាឆ្នាំ២០១៩មានអ្នកទោសម្នាក់បានលួចរត់ចេញពីពន្ធនាគារព្រៃសបាត់

ប្រភពព៍ត័មានពីសមត្ថកិច្ចខណ្ឌដង្កោបានបង្ហើបឱ្យដឹងថាមុន​ពេលកើតហេតុអ្នកទោសឈ្មោះសែមម៉ៅដែលតុលាការចេញដីការឃុំខ្លននៅថ្ងៃទី២៧ខែកុម្ភះឆ្នាំ២០១៨ពីបទលួច
លុះ​មកដល់ថ្ងៃទី៣១ខែមករាឆ្នាំ២០១៩ទណ្ឌិតរូបនេះបានចេញមកជួយលើកបន្លែរនៅខាងមុខគុកព្រៃសឃើញឱកាសស្ងាត់​ល្អក៏បានព្យាយាមលួចរត់បាត់ទើបមន្ត្រីអនុរក្សពន្ធធនាគារព្រៃសបានដឹងទើបរាយការណ៏ជូនកម្លាំងប៉ុស្តិនគរបាលព្រៃសនិងកម្លាំងអធិការដ្ឋានខណ្ឌដង្កោឱ្យជួយពួនស្ទាក់រុករកចាប់ឃាត់ប្រគល់ឱ្យមន្ត្រីពន្ធនាគារយកមកចាត់​ការវិញតែរកមិនឃើញសង្ស័យអ្នកទោសខាងលើសង្ងំលាក់ខ្លួនពួនអាត្មានៅគុម្ពព្រៃក្នុងទឹកដីខណ្ឌដង្កោនៅឡើយ។
សមត្ថកិច្ចអោយដឹងទៀតថា​ ទណ្ឌិតរូបនេះ​ នៅសល់តែជាង​២០ថ្ងៃទៀតនិងត្រូវដោះលែងអោយមានសេរីភាពឡើងវិញ​ហើយ​ ។
បើសិនជាបងប្អូនណាបានឃើញភិនភាគដូចរូបភាពខាងលើ​សូមជួយរាយការណ៏ជូនសមត្ថកិច្ចដែលនៅក្បែរដើម្បីឃាត់ខ្លួនប្រគល់ឱ្យមន្ត្រីពន្ធនាគារព្រៃសវិញផង​៕