Tuesday, April 30, 2024
Latest:
សន្តិសុខ​សង្គម

ឆេះផ្ទះសិប្បកម្មឈើផ្អើលសមត្ថកិច្ចនិងកម្លាំងអន្តរាគមន៍​ចេញរថយន្តពន្លត់​អគ្គីភ័យផ្អើលពលរដ្ឋមួយចំហៀងក្រុង

ភ្នំពេញ ៖ ផ្ទះបើកសិប្បកម្មកែច្នៃឈើ មួយកន្លែងត្រូវបាន​ អគ្គីភ័យឆាបឆេះ​សន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង០៥និង៣០នាទីល្ងាចថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០១៩​នៅចំនុច ផ្ទះសិប្បកម្មកែច្នៃឈើ យុីហោ (សុខ ម៉េងលី)​ នៅតាមបណ្ដោយផ្លូវ២០០៤​ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌ​ពោធិសែនជ័យ​ រាជធានីភ្នំពេញ​ ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរ​ កន្លែងកើតហេតុបានឲ្យដឹងថា​ មុន​ពេលកើតហេតុគេឃើញមាន​ក្រុមជាងផ្សារដែកធ្វើដំបូលផ្ទះមួយល្វែងផ្សេងឲ្យម្ចាស់សិប្បកម្មខាងលើ​ដែលជាប់គ្នានិងល្វែងដាក់គ្រឿងឈើ​ ។ ស្រាប់តែមានផ្សែង​ហុយចេញពីគំនរឈើបង្កជាអណ្ដាតភ្លើងឆេះឡើង​សន្ធោសន្ធៅ​ ភ្លាមៗនោះប្រជាពលរដ្ឋនិងម្ចាស់ផ្ទះបាន​ទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានអោយទាក់ទងហៅរថយន្ត​ពន្លត់អគ្គីភ័យ​ និងកម្លាំងជំនាញ​ ចេញមកអន្តរាគមន៍ជួយបាញ់ពន្លត់ជាច្រើនគ្រឿង​ រហូតដល់ម៉ោង០៦ល្ងាចថ្ងៃដដែលទើប​រលត់​ ។

ដោយឡែកទំហំនៃការខូចខាតគេមិនទាន់ដឹងច្បាស់នៅ​ឡើយ​នោះទេ​ ហើយជុំវិញកណីអគ្គីភ័យនេះសមត្ថកិច្ចនិងប្រជាពលរដ្ឋបាន​ដាក់ការសង្ស័យថា​ អាចបណ្ដាលមកពីការធ្វេសប្រហេស​របស់ជាងផ្សារដែកខណៈដែលកំពុងផ្សារធ្វើធ្លាក់កម្ទេចភ្លើងលើគំនរឈើបណ្ដាលឲ្យឆេះតែម្ដង​ តែទោះជាយ៉ាងណាសមត្ថកិច្ចនៅតែបន្តស្រាវជ្រាវរកមូលហេតុពិត​ ៕

ចែករំលែកអត្ថបទ