Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

រន្ឋត់ណាស់បុរសដឹកសាំងម្នាក់ត្រូវភ្លើងឆេះស្លាប់យ៉ាងអណោចអធម៌

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅក្នុងអណ្ដាតភ្លើងគួរឲ្យ​រន្ឋត់​ ខណៈដែលជិះម៉ូតូដឹកសាំង លឿនមិនប្រយ័ត្នជ្រុលទៅ​បុកគូទរថយន្ត
ហេតុការគួរអោយសង្វេកនេះបានកើតឡើងកាលពីវេលា​ម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នៅ​តាម​បណ្ដោយផ្លូវលេខ ផ្លូវ៣៣៧ កែង៥២៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនរងគ្រោះដែលស្លាប់នៅមិនទាន់ស្គាល់នៅឡើយ ជិះម៉ូតូម៉ាក អឹមដេ ដឹកសាំង៤ប៊ីដុង រីឯរថយន្តដែលម៉ូតូបុក ម៉ាកឡិចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ 2AT-3702 ឆាបឆេះមួយកំណាត់ក្រោយ ។

ប្រភពព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុរថយន្តចតស្ងៀម នៅចំណុចកើតហេតុ រីឯម៉ូតូដឹកសាំង ធ្វើដំណើរនៅតាម​បណ្ដោយផ្លូវ៣៣៧ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ។ លុះមកដល់ក្បែរកន្លែងកើតហេតុ ក៏រ៉េចង្កូតបុកគូថ​រថយន្ត បណ្តាលឱ្យធ្លាយសាំង២ប៊ីដុងស្រោចលើខ្លួន និងម៉ូតូឆាបឆេះសន្ធោសន្ធៅតែម្តង ។
ភ្លាមៗ ប្រជាពលរដ្ឋបានយកបំពុងពន្លត់អគ្គីភ័យបាញ់សង្គ្រោះ បុរសដែលឆេះនោះដែរ តែមិនអាចសង្គ្រោះអាយុជីវិតបាននិងបាញ់ពន្លត់រថយន្ត ។ បន្ទាប់មក រថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងរបស់សមត្ថកិច្ច បានមកដល់កន្លែងកើតហេតុជួយអន្តរាគមន៍ផងដែរ ។

លោកអធិការងនគរបាលខណ្ឌទួលគោកបានឱ្យដឹងដែរថា ករណីនេះជាករណីគ្រោះថ្នាក់ចរាចរ ដោយម៉ូតូដឹកសាំង បុកគូថរយន្ត ហើយធ្លាយសាំងស្រោចលើបុរសរងគ្រោះ ឆាបឆេះជាមួយចរន្តភ្លើងម៉ូតូ ៕

ចែករំលែកអត្ថបទ