Monday, May 13, 2024
Latest:
សន្តិសុខ​សង្គម

ឆេះរថយន្តដឹកកានប្រេងផ្អើលពេញផ្លូវបណ្ដាលឲ្យតៃកុងរងរបួសធ្ងន់

ព្រះវិហារ៖​ រថយន្តកូរ៉េ​ ដឹកធុងដាក់​ប្រេង​ឥន្ធនៈឆ្លងចរន្តភ្លើងក្នុងការប៊ីនឆាបឆេះសន្ធោ​សន្ធៅបង្កការណ៍ភ្ញាក់ផ្អើលដល់អ្នកភូមិ​និងសមត្ថកិច្ចចេញរថយន្តមកជួយអន្តរាគមបាញ់​ពន្លត់​ ៖​ ហេតុការណ៍គ្រោះអគ្គីភ័យនេះបាន​កើតឡើងកាលពីវេលាម៉ោង១០និង០៥នាទី​ព្រឹកថ្ងៃទី២០ខែមករាឆ្នាំ២០២០​ នៅតាមបណ្តោយផ្លូវជាតិលេខ៩ ស្ថិតក្នុងភូមិកំពង់​ចម្លង ឃុំកំពុងប្រណាក ក្រុងនិងខេត្តព្រះ​វិហារ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យ​ដឹងថា​ ​មុនដំបូងគេឃើញរថយន្តដឹកកានប្រេង១គ្រឿងម៉ាក ហ៊ីយាន់ដាយ ពណ៌​ខៀវ ទម្ងន់១តោន បើកបរដោយបុរសឈ្មោះ ផៃ ជឿន ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ តៃកុងរថយន្ត រស់នៅភូមិ/ឃុំខាងលើ ។រៀបចេញដំណើរតៃកុងបញ្ឆេះរថយន្ដដើម្បីដឹកប្រេងស្រាប់តែឆ្លងភ្លើង ឆាបឆេះបង្ករជាអគ្គិភ័យតែម្តង។​ ខណៈនោះតៃកុងរថយន្តបាន​ព្យាយាមបើករថយន្តដឹកប្រេងដែលកំពុងឆេះចេញពីទីតាំងស្តុកប្រេង បណ្តាលឲ្យរលាករងរបួស។

សមត្ថកិច្ចបានអោយដឹងថា​ នៅក្នុងហេតុការ​ជួយអន្តរាគមន៍បាញ់ពន្លត់អគ្គីភ័យខាងលើ​កម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿងបាញ់អស់ទឹក២ឡាន​ទើបរលត់ទៅវិញទាំងស្រុង​ ។
សមត្ថកិច្ចបានបន្តថា​ ចំពោះសម្ភារៈខូចខាត​រួមមាន៖១-រថយន្តកូរ៉េមួយគ្រឿង/២-ប្រេងសាំងចំនួន៣០កាន៣-ប្រេងម៉ាស៊ូត៣៥កាន

សមត្ថកិច្ចអោយដឹងទៀតថា ករណីអគ្គីភ័យ​ខាងលើកម្លាំងដែលចូលរួមជួយអន្តរាគមន៍​មានកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះ​​វិហារ​ អធិការដ្ឋាននគរបាលក្រុង​ព្រះវិហារនិងអធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ សរុបចំនួន ១៥០នាក់ ៕