Thursday, May 2, 2024
Latest:
សន្តិសុខ​សង្គម

គេចខ្លួន៣ថ្ងៃនគរបាលស្រាវជ្រាវឃាត់ខ្លួនបានម្នាក់

ភ្នំពេញ៖​ ជនសង្ស័យម្នាក់លួចម៉ូតូបានសម្រេចរួចគេចខ្លួន​៣ថ្ងៃ​ ត្រូវសមត្ថកិច្ចប៉ុស្តិ៍ឬស្សីកែវឃាត់ខ្លួនបានកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៨​នៅផ្លូវជាតិលេខ៥​ ក្រុមទី២០​ ភូមិសាមគ្គី​ សង្កាត់ឬស្សីកែវ​ ខណ្ឌឬស្សីកែវ​ ​រាជធានីភ្នំពញ។

ជនសង្ស័យមានឈ្មោះ​ ឈិន​ គឹមឡុង​ ភេទប្រុសអាយុ១៩ឆ្នាំមុខរបរមិនពិតប្រាកដ​ ស្នាក់នៅផ្ទះជួលផ្លូវបេតុងក្រុម៩ភូមិសាមគ្គីសង្កាត់ឬស្សីកែវ​ (មានសារសាតុញៀន ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ)។

សមត្ថកិច្ចឲ្យដឹងថានៅថ្ងៃទី​២៣​ខែធ្នូឆ្នាំ២០១៨​ នៅចំណុចផ្ទះជួល​ ផ្លូវបេតុង​​ ក្រុុម​ទី០៧​ ភូមិឃ្លាំងសាំង​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ មានករណីបាត់ម៉ូតូមួយគ្រឿងដែលម្ចាស់ម៉ូតូឈ្មោះ ស្ងួន​ ហ៊ត់​ ភេទប្រុស​ អាយុ៤៧ ឆ្នាំ​ មានទីលំនៅកន្លែងកេីតហេតុ​ មុខរបររលក់ដូរ​ ក្រោយ​ទទួលបណ្តឹងពីជនរងគ្រោះ​ កំលាំងសមត្ថកិច្ចបានបេីកការស្រាវជ្រាវស៊េីបអង្កេតកំណត់បានអត្តសញ្ញាណជនសង្ស័យ លុះដល់ម៉ោងខាងលេីក៏បានឃាត់ជនសង្ស័យតែម្តង។
សំភារៈ​ដកហូតមានម៉ូតូ​ ០១គ្រឿង​ ម៉ាក​ហុងដាសេ១២៥​ ពណ៌ខ្មៅ​ សេរីឆ្នាំ២០១២​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1BL-1916បានប្រគល់ជូនម្ចាស់វិញ។
ជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវកសាងសំណុំរឿងបញ្ចូនតាមនីតិវិធី​៕

ចែករំលែកអត្ថបទ