Friday, April 26, 2024
Latest:
សន្តិសុខ​សង្គម

បាក់វេរ៉ង់ដាធ្លាក់សង្កត់មេជាងសំណង់ម្នាក់​ស្លាប់គួរឲ្យរន្ធត់

ភ្នំពេញ៖​ បុរសមេជាងសំណង់ម្នាក់ត្រូវប្លង់សេ​ វេរ៉ង់ដា​ បាក់ធ្លាក់សង្កត់បាក់ចង្កេះ​ ស្លាប់បាត់​បង់ជីវិតយ៉ាងអាណោចអធម៌​ ខណៈកំពុង​ធ្វើការ​ និងបានធ្លាក់ទៅដំបូលផ្ទះលក់​ គុយទាវ​ដែលនៅក្បែនោះធ្វើឲ្យភ្ញៀវកំពុងអង្គុយហូប​ គុយទាវ​ ភ័យរត់ព្រលឹងចុងសក់​ ៖​ ហេតុការណ៍ភ្ញាក់ផ្អើលគួរឲ្យ​រន្ធត់នេះបានកើត​ឡើង​កាលពីវេលាម៉ោង៨​និង១៥នាទីព្រឹកថ្ងៃទី១០ខែមិថុនាឆ្នាំ២០១៩​នៅ​ចំណុច​ អាគារ​សំណងជួសជុល​មួយកន្លែង​តាមបណ្ដោយផ្លូវជាតិលេខ៥កែងនិងផ្លូវសាលាដែក​ ក្រុម១​ ភូមិមិត្តភាព​ សង្កាត់ឫស្សីកែវ​ ខណ្ឌ​ឫស្សីកែវ​ រជធានីភ្នំពេញ​ ។

ជនរងគ្រោះមានឈ្មោះ​ រ៉ន​ ខុម​ ភេទប្រុស​អាយុ២៩ឆ្នាំមុខរបរជាងសំណង់​ មានស្រុកកំណើត​ ភូមិសំរោង​ ឃុំចុងដូង​ ស្រុកបារាយ​ ខេត្តកំពង់ធំ​ និង​ មានប្រពន្ធ​ ឈ្មោះ​ ឆែម​ ស្រីរត្ន័​ អាយុ២៧ឆ្នាំមុខរបរកម្មករសំណង់​មានកូន​ស្រីម្នាក់អាយុ៣ឆ្នាំ​ស្នាក់នៅកន្លែងកើតហេតុ​ ជាមួយគ្នា​ ។

បើយោងតាមប្រភពពីក​ម្មករដែលធ្វើការនៅ​កន្លែងហេតុខាងឡើងបានអោយដឹងថា​ មុនកើតហេតុជនរងគ្រោះបានឡើងទៅជាន់ទី១​ហើយ​បាន​ វាយការ៉ូ​ នៅជញ្ជាំងដើម្បីបិតការ៉ូថ្មី​ ខណៈដែលកំពុងវាយ​ ក៏ស្រាប់តែបាក់​ថ្មបេតុង​ វេរ៉ង់ដា​ ពីជាន់ទី២​ ធ្លាក់មកជាន់ទ១​សង្កត់បុរសរងគ្រោះបណ្ដាលឲ្យគៀបជាប់​បាក់ចង្កេះ​។
-ប្រភពបានបន្តថា​ ភ្លាមៗនោះកម្មករ​ដែលធ្វើ​ការនៅក្បែជនរងគ្រោះបានទៅជួយគាស់​យកជនរងគ្រោះចេញរួចលើកមកដាក់នៅខាងក្រោម​ រួចបានរាយការណ៍ទៅសមត្ថកិច្ច​មូលហៅរថយន្តសង្គ្រោះ​ ខណៈពេលដែល​ក្រុមគ្រូពេទ្យសង្គ្រោះមកដល់ហើយពិនិត្យ​ក៏បានបញ្ជាក់ថា​បុរសរងគ្រោះបានស្លាប់បាត់​ទៅ​ហើយ​ ! គ្រាន់តែលឺដូច្នេះ​ ស្ត្រីជាប្រពន្ធបាន​ស្រែកទ្រហោយំបោកខ្លួនគួរឲ្យសង្វេក​។

ក្រោយកើតហេតុសមត្ថកិច្ច​ ជំនាញបានចុះមក​ពិនិត្យនិងធ្វើកំណត់ហេតុ​ ប្រគល់សពជន​រងគ្រោះអោយទៅក្រុមគ្រូសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

ចែករំលែកអត្ថបទ