Sunday, November 10, 2024
Latest:
សន្តិសុខ​សង្គម

ជនជាតិអាមេរិកកាំងម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ​បាន​លោតពីសណ្ឋាគារអាម៉ារី​ ជាន់ទី៣ស្លាប់បាត់បង់ជីវិត

ភ្នំពេញ៖​ បុរសជាជនជាតិអាមេរិកាំងម្នាក់បានលោតពីលើ​ សណ្ឋាគារ​ អាម៉ារី​ ជាន់ទី៣ធ្លាក់មកក្រោមទើលើរថយន្តហាយ​ ឡែនឌ័រ​ រងរបួសធ្ងន់ធ្ងរ​ ហើយបានស្លាប់បាត់បង់ជីវិពេលបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យ
​ ហេតុការភ្ញាក់ផ្អើលគួរឲ្យរន្ធត់នេះបានកើតឡើងកាលពី​វេលាម៉ោង០៣និង៤៥នាទីរសៀលថ្ងៃទី១៤ខែមិនាឆ្នាំ២០១៩​ នៅចំណុច​សណ្ឋាគារ​ អាម៉ារី​ តាមបណ្ដោយផ្លូវ១៣៦​ ស្ថិតក្នុងសង្កាត់​ ផ្សារកណ្ដាលទី១​ ខណ្ឌដូនពេញ​ ។

បើតាមសម្តីប្រជាពលរដ្ឋដែលបានឃើញហេតុការប្រាប់ឲ្យ​ដឹង​ថា​ មុនដំបូងគេឃើញបុរសជនជាតិបរទេសរូបនោះបានចេញពីបន្ទប់​ សណ្ឋាគារនៅជាន់ទី៣​ មកអង្គុយលើបង្កាន់ដៃ​ខាងមុខបន្ទប់​ ដោយសង្ស័យថា​ បុរសរងគ្រោះមានបញ្ហា​សតិអារម្មណ៍​ ។ ប្រភពបានបន្តថា​ ភ្លាមៗនោះ​ក៏មានគេចូល​មកជួយចាប់ដែរ​ តែចាប់មិនទាន់ត្រូវបុរសជនជាតិបរទេសរូប​នោះលោតទំលាក់ខ្លួនមកក្រោមត្រូវចំរថយន្តមួយគ្រឿងម៉ាក​ហាយឡែនឌ័រ​ ដែលចតនៅខាងក្រោម​ បណ្ដាលឲ្យរងរបួសធ្ងន់បាក់ដៃនិងបែកក្បាលផ្នែកខាងក្រោយ​ហូឈាម​សន្លប់ស្ដូកស្ដឹង​ ភ្លាមៗត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះទៅដល់​ជួយអន្តរាគមន៍​ ទាក់ទងហៅ​ រថយន្តសាមុយដឹកយកទៅ​សង្គ្រោះ​ នៅមន្ទីរពេទ្យ​ តែជាអកុសល់ជនរងគ្រោះត្រូវបាន​ដាច់ខ្យល់ស្លាប់​ពាក់កណ្ដាលផ្លូវ​ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបាន
ពិនិត្យនិងកោសល្យវិច្ឆ័យទៅលើសពជនរងគ្រោះ​ រួចធ្វើកំណត់ហេតុដើម្បីរកមូលហេតុពិតប្រាកដ​ ។ ​សមត្ថកិច្ចឲ្យ​ដឹងថា​ ចំពោះករណីនេះបើតាមសម្តីប្រជាពលរដ្ឋ​បានបញ្ជាក់​ថា​ជនរងគ្រោះជាជនជាតិអាមេរិកកាំង​ រូបនេះពិតជាបានលោតពីសណ្ឋាគារធ្វើអត្តឃាតខ្លួនឯងប្រាកដមែន​ តែមិនដឹងមូលហេតុ​ ប៉ុន្តែគេសង្ស័យថាបុរសជនជាតិបរទេសនោះ​មាន​វិបត្តិផ្លូវចិត្ត​ ។ បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចយក​ទៅតម្កល់នៅសាលតម្កល់សព​ មន្ទីរពេទ្យកាល់ម៉ែត្រ​រងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ​ ៕