Friday, April 26, 2024
Latest:
ព័ត៌មាន​ជាតិ

ក្បួនឡានផ្លែមៀនបៃលិន ដឹកចេញពីបាត់ដំបងនឹងនាំរសជាតិកសិផលខ្មែរជូនអ្នកខេត្តព្រះសីហនុភ្លក់ល្ងាចនេះ

តាមការព្យាករណ៍ នៅម៉ោងប្រមាណ ៤ កន្លះ នាល្ងាចថ្ងៃទី០៧ ខែកញ្ញា នេះ ក្បួនរថយន្តដឹកផ្លែមៀនប៉ៃលិន (ផ្លែតាង៉ែន)ជាច្រើនគ្រឿង របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សម្រាប់លក់ជូនពុកម៉ែបងប្អូន នៅខាងខេត្តព្រះសីហនុ នឹងធ្វើដំណើរទៅដល់ទីរួមខេត្ត ត្រៀមរៀបចំថ្លឹងលក់ជូនអតិថិជនតាមសំណូមពរ។

បើតាមការអះអាងរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ទាល់បានឱ្យដឹងថា៖ “ម៉ោង 4:40 ល្ងាចនេះក្បួនឡាននឹងទៅដល់ ខេត្ត ព្រះសីហនុ សូមអញ្ជើញពុកម៉ែបងប្អូនទៅទិញមៀនប៉ៃលិន និងមៀនបាត់ដំបង តម្លៃ 1900រៀល ទីតាំង ផ្សារភូរិ ក្បែរវិមានឯករាជ្យ”។

យុទ្ធនាការដឹកជញ្ជូនផ្លែមៀនពីខេត្តប៉ៃលិន និងខេត្តបាត់ដំបង តាមរថយន្តដោយផ្ទាល់របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមការងារ ទៅលក់ក្នុងតម្លៃខាតដើម ជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ គឺដើម្បីឱ្យអ្នកកំពង់សោមបានភ្លក់រសជាតិផ្លែឈើខ្មែរយើង និងបានរួមចំណែករំលែកទីផ្សារក្នុងស្រុក ខណៈដែលកសិផលធម្មជាតិរបស់ប្រជាកសិករខ្មែរមួយប្រភេទនេះ កំពុងខ្វះទីផ្សារនាំចេញទៅក្រៅប្រទេស។

គួររំលឹកផងដែរថា ការចុះប្រមូលទិញដល់ចម្ការ និងបែងចែកផ្ទាល់របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅពេលនេះ ស្របតាមការចង្អុលបង្ហាញដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា ក្នុងការលើកស្ទួយ និងរកដំណោះស្រាយបញ្ហាខ្វះទីផ្សារជូនប្រជាកសិករឱ្យបានទាន់ពេលវេលា៕

ចែករំលែកអត្ថបទ