Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលខណ្ឌមានជ័យនិងនគរបាលប៉ុស្ដិ៍ចាក់អង្រែលើឃាត់ខ្លួនស្ត្រីម្នាក់ដកហូតថ្នាំញៀន៤៦កញ្ចប់តូចធំ

ភ្នំពេញ៖ ស្ត្រីសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាល​ ​អធិការ​នគរបាលខណ្ឌមានជ័យ​ និង​ កម្លាំងនគរបាលប៉ុស្ដិ៍ចាក់អង្រែ​លើធ្វើការឃាត់ខ្លួន ខណះជនសង្ស័យកំពុងឈរចែកចាយ​ថ្នាំញៀននៅចំណុចសំណង់មិនរាបរយ តាមបណ្ដោយផ្លូវ​៦០ម៉ែត្រ​ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមាន​ជ័យ កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ។

លោក អ៊ុំ រតនា នាយប៉ុស្ដិ៍នគរបាលចាក់អង្រែលើ បានឲ្យដឹង​ថា ស្ត្រី​ សង្ស័យមានឈ្មោះ សុី ណា ភេទស្រី អាយុ២៦​ឆ្នាំ ស្នាក់នៅនិងមុខរបរមិនប្រាកដ។ លោកបានបន្តថា មុន​ពេលឃាត់ខ្លនជនសង្ស័យខាងលើ កម្លាំងសមត្ថកិច្ច​ល្បាត​ដើម្បីការពារសុវត្តិភាពជួនប្រជាពលរដ្ឋក្នុងមូលដ្ឋាន លុះមក​ដល់ចំណុចកើតហេតុប្រទះឃើញជនសង្ស័យកំពុងឈរ​ម្នាក់ឯង ដោយមានការសង្ស័យក៏ធ្វើការសួរនាំនិងឆែកឆេរកឃើញក្រាមសថ្លាសង្ស័យជាថ្នាំញៀនចំនួន៤៥កញ្ចប់តូច​និង​១កញ្ចប់ធំទើបធ្វើឃាត់ខ្លួនតែម្ដង។

ក្រោយមកជនសង្ស័យនិងវត្ថុតាងត្រូវបាននាំមកធ្វើការសាក​សួរនៅប៉ុស្ដិ៍នគរបាលចាក់អង្រែលើ​ និងកសាងសំណុំរឿង​ដើម្បីបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យចាត់ការ​បន្តតាមផ្លូវច្បាប់៕

ចែករំលែកអត្ថបទ