សន្តិសុខ​សង្គម

ខំប្រឹងលួចរថយន្តពីខេត្តកណ្ដាលមកជាប់អន្ទាក់នៅខេត្តព្រៃវែង

ព្រៃវែង៖ ជនសង្ស័យ២នាក់លួចរថយន្តTacomaមួយគ្រឿង
ពីស្រុកកណ្តាលស្ទឹងខេត្តកណ្តាល បើករត់គេចមកដល់ស្រុក ស្រុកស្វាយអន្ទរខេត្តព្រៃវែង ត្រូវសមត្ថកិច្ចស្ទាក់ឃាត់ខ្លួន បាន
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤០ នាទីព្រឹកថ្ងៃទី១៤ខែឧសភាឆ្នាំ២០១៨ នៅតាមផ្លូវជាតិលេខ៨ ត្រង់ចំណុច រង្វង់មូលស្វាយអន្ទរ ស្ថិតក្នុងភូមិស្វាយអន្ទរខាង ជើង ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរខេត្តព្រៃវែង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានចំនួន ២នាក់៖ទី១ មានឈ្មោះ រិទ្ធ ធារ៉ា ភេទ ប្រុស អាយុ ៣៩ឆ្នាំ​​​ ស្នាក់នៅផ្ទះជួលម្តុំ​​​ កាណាឌីយ៉ា មុខរបរ (មិនពិតប្រាកដ)។
ទី២. មានឈ្មោះ រ៉ា ប៊ុនរឹទ្ធ​​ ភេទ ប្រុស អាយុ ៣៧ឆ្នាំ​​ ស្នាក់ នៅភូមិស្លាកែត ឃុំស្លាកែត ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ ។
ចំណែកម្ចាស់រថយន្តមាន ឈ្មោះ វ៉ាន់ សុភ័ក្រ ភេទប្រុស អាយុ ៣៣ឆ្នាំ នៅភូមិ តាកុច ឃុំដើមឬស្ស ស្រុកកណ្តាល ស្ទឹង ខេត្តកណ្តាល ។

បច្ចប្បន្នជនសង្ស័យទាំង២នាក់ត្រូវបាននគរបាលស្រុកស្វាយអន្ទរកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

ចែករំលែកអត្ថបទ