Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

មន្ត្រីនគរបាលយាមប្រាសាទ២នាក់ត្រូវរន្ទះបាញ់របួសធ្ងន់

បន្ទាយមានជ័យ៖ កម្លាំងនគរបាល២រូប ត្រូវបាន​រន្ទះបាញ់បណ្តាលឲ្យរងរបួសសន្លប់ស្ដូកស្ដឹង ខណៈពេលកំពុងបំពេញ ការងារយាមនៅច្រកចេញចូលប្រាសាទបន្ទាយឆ្មារផ្នែកខាងកើត បន្ទាប់ពីមានភ្លៀងធា្លក់មួយលាយលំជាមួយផ្គររន្ទះ កាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២១០៨ស្ថិតនៅភូមិ បន្ទាយឆ្មារជើង ឃ៊ំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយ មានជ័យ។​
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យមុនពេលកើត ហេតុមានភ្លៀងធ្លាក់​យ៉ាងខ្លាំងលាយលំជាមួយផ្គរ និងរន្ទះបាញ់ ស្រាប់តែពេលនោះក៏មានរន្ទះបាញ់ត្រូវមន្ដ្រីនគរបាលទាំង២រូបតែម្ដង។សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឲ្យដឹងថា មន្ដ្រីនគរបាលទាំង២នាក់ដែលរងគ្រោះនោះទី១៖មានឈ្មោះ រឿន ផល្លី ជាមន្ត្រីនគរបាល ការពារបេតិកភ័ណ្ឌ ប្រចាំនៅប្រាសាទបន្ទាយឆ្មារ និងទី២៖ឈ្មោះ ប៉ាវ សារ៉ាន់ មន្ត្រីនគបាលប៉ុស្ដិ៍រដ្ឋបាលឃុំបន្ទាយឆ្មារ។ក្រោយពេលកើតហេតុជនរងគ្រោះទាំង២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅមន្ទីពេទ្យបង្អែកស្រុកថ្មពួក ៕

ចែករំលែកអត្ថបទ