Monday, December 9, 2024
Latest:
សន្តិសុខ​សង្គម

ជិះម៉ូតូឌុបប្រពន្ធចេញពីធ្វើការត្រូវរថយន្តទេសចរណ៍បុក​ពីក្រោយធ្លាក់ប្រពន្ធចូលក្រោយរថយន្តកិនស្លាប់តួរឲ្យរន្ឋត់

ភ្នំពេញ៖​ រថយន្តក្រុមហ៊ុនទេសចរណ៍មួយគ្រឿងបើកបរក្នុងល្បឿនលឿនមិនប្រយត្ន័ជ្រុលទៅបុកម៉ូតូមួយគ្រឿងដែល​ជិះដោយប្ដីប្រពន្ធមួយគួរឌុបគ្នាចេញពីធ្វើការបណ្តាលឲ្យកិន​ស្លាប់ប្រពន្ធ​ និងប្តីរងរបួសស្រាល​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥នឹង០០នាទី​ ល្ងាចថ្ងៃទី​ ២០​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៨​ នៅតាមបណ្តោយផ្លូវក្រវាត់ក្រុង​ (ផ្លូវ៣០ម៉ែត្រ)​ ស្ថិតក្នុងភូមិទីទុយ​ សង្កាត់ព្រៃស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។

តាមសម្តីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ឲ្យដឹងថាមុនពេលកើតហេតុប្តីប្រពន្ធមួយគូរបានជិះម៉ូតូធន់ធំមួយគ្រឿង​ ម៉ាក​ MSX ពាក់ស្លាកលេខភ្នំពេញ1FD-4854ឌុបគ្នាចេញពីធ្វើការរោងចក្រ​ ធ្វើដំណើរតាមបណ្តោយផ្លូវ៣០​ម៉ែត្រទិសដៅពី​កើតទៅលិច​ក្នុងល្បឿនល្មម​ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តក្រុងប្រភេទដឹកភ្ញៀវទេសចរណ៍មួយគ្រឿង ពណ៌សលាយខៀវពាក់ស្លាកលេខ​ភ្នំពេញ3B-5112 បើកបរស្របទិសគ្នាជាមួយម៉ូតូយ៉ាងលឿន​ ហើយទំនងជាន់ហ្វ្រាំងមិនទាន់ក៏បានជ្រុលទៅបុក​ម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹងបណ្តាលស្ត្រីជាប្រពន្ធ​ដែលជិះពីក្រោយធ្លាក់ពីលើម៉ូតូខ្ទាតចូលក្រោមកង់រថយន្តកិនបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធម៌​ ចំណែក​ប្តីបានរងរបួសស្រាល​ ដោយឡែកម៉ូតូនៅក្រោមរថយន្តអូសជាច្រើនម៉ែត្របណ្តាលឆាប់ឆេះខ្ទេច​ ។

ក្រោយហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើត​ហេតុសម្រួលចរាចរជូនប្រជាពលរដ្ឋធ្វើដំណើរនឹងបានទំនាក់​ទំនងទៅមន្ត្រីជំនាញចុះវាស់វែងយករថយន្តបង្កនឹងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ​ ។ ចំណែកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕