Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

រន្ធត់ណាស់​ ! ជិះម៉ូតូឆ្លងផ្លូវ​ ត្រូវរថយន្ដបុក​ស្លាប់​ យ៉ាងអាណោចអធម៌

ភ្នំពេញ៖ គួរឲ្យអាសូរ! បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវ​មិនប្រុងប្រយ័ត្នត្រូវរថយន្ដដឹកសំបកទឹកសុទ្ធបើកលឿនជាន់ហ្វ្រាំងមិនទាន់ជ្រុលទៅបុក​ពេញទំហឹងបណ្ដាលអោយស្លាប់ភ្លាមៗគួរឲ្យរន្ធត់
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង​កាល​ពីវេលាម៉ោង០៩និង៤៥នាទីព្រឹក ថ្ងៃទី១៩ ខែ​កញ្ញា ឆ្នាំ២០១៩ នៅចំណុចផ្លូវបំបែកចូលវត្តហារ ផ្លូវ៥០ម៉ែត្រ ភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះដែល​ ស្លាប់មានឈ្មោះ ពិសឹដ្ធ សាមឹ ភេទប្រុស អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅភូមិខ្នារធំ ឃុំព្រៃឃ្នេស ស្រុកមេសាង​ ខេត្តព្រៃវែង។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ​បាន​ឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AY-6204 ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ទិសដៅ​ពីកើតទៅលិច​ ខណៈមកដល់ចំណុចកើត​ហេតុជនរងគ្រោះបានបើកឆ្លងផ្លូវ​ស្របពេល​ដែលរថយន្ដម៉ាកហុីយ៉ានដាយពណ៌ស ពាក់​ស្លាកលេខ​ភ្នំពេញ2AY-4350​ដឹកសំបកដប​ទឹកសុទ្ធ បើក​ ក្នុងល្បឿនលឿនមិនបានប្រុង​ប្រយត្ន័ជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកចំពី​មុខពេញទំហឹងបណ្ដាលអោយជនរងគ្រោះបោកក្បាលជាមួយកញ្ចក់រថយន្ដស្លាប់ភ្លាមៗតែម្ដង។ ប្រភពបន្តថា​ បន្ទាប់ពីកើតហេតុតៃ​រថយន្ដចុះរត់គេចខ្លួនបាត់។

ក្រោយមកកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុនិងបានទំនាក់ទំនងទៅកម្លាំងជំនាញមកវាស់វែងយករថយន្ដនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ រាជធានីភ្នំពេញ។ ចំណែកសពជន​រង​គ្រោះសមត្ថកិច្ចបានទាក់ទងទៅក្រុមគ្រួ​សារ​មកទទួលយកទៅធ្វើបុណ្យតាមប្រណី៕

ចែករំលែកអត្ថបទ