Wednesday, May 1, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តបែកកង់ក្រឡាប់ស្លាប់៣នាក់របួសធ្ងន់និងស្រាល៩នាក់

ស្ទឹងត្រែង៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបាន បណ្ដាលឲ្យមនុស្សប្រុសស្រី៣នាក់បានស្លាប់និង៩នាក់ទៀត រងរបួសធ្ងន់និងស្រាល ខណៈដែលរថយន្តផ្ទុះកង់ពេលកំពុងបើកបរ
ហេតុការណ៍គ្រោះថ្នាក់គួរឲ្យរន្ឋត់នេះបានកើតឡើងកាលពី ម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១២ខែឧសភាឆ្នាំ២០១៨ នៅតាមផ្លូវជាតិ លេខ៩ អតីតផ្លូវជាតិលេខ៤២ ត្រង់ចំណុចអូរស្វាយ ភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមក ពីរថយន្តអ្នកដំណើរមួយគ្រឿងម៉ាក ស៊ីណា ពណ៌ស ពាក់ ស្លាកលេខ កំពង់ធំ 2B-7678 ដឹងដំណើរចេញពីខេត្តព្រះ វិហារ ឆ្ពោះទៅខេត្តរតនគិរី បើកបរក្នុងល្បឿនលឿនមិន បានប្រុងប្រយត្ន័ខណៈមកដល់ចំណុចកើតហេតុស្រាប់តែ រថយន្តផ្ទុះកង់ខាងក្រោយ ក្រឡាប់ជាច្រើនត្រឡប់និងជ្រុលទៅបុកគំនរឈើក្នុងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យអ្នកដំណើរ ប្រុសស្រី៣នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនិងកន្លែងចំណែក ៩នាក់ទៀតបានរងរបួសធ្ងន់និងស្រាល ភ្លាមៗត្រូវបានគេបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ដោយឡែកអ្នក បើកបរបន្ទាប់ពីកើតហេតុបានរត់គេចខ្លួន បាត់ស្រម៉ោល ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍បានចុះទៅដល់និងធ្វើកំណត់ហេតុរួចដឹកសពយកទៅតម្កល់នៅវត្តឆ្វាំងរងចាំ ស្រាវជ្រាវរកសាច់ញ្ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្តសមត្ថកិច្ចវាស់វែងយកទៅរក្សានៅអធិការស្រុក ថាឡាបរិវ៉ាត់ ៕

ចែករំលែកអត្ថបទ