Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

ជនសង្ស័យ១ក្រុមវាយប្លន់យកម៉ូតូពីយុវជនម្នាក់បានសម្រេចខណ្ឌដង្កោ

ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីសង់សេរីឆ្នាំ២០១៨ ពីខេត្តតាកែវចូលមកក្រុងភ្នំពេញយប់ស្ងាត់ត្រូវជនសង្ស័យមួយក្រុមមានគ្នា៦នាក់ជិះម៉ូតូបីគ្រឿងដេញតាមពីក្រោយរួចធាក់ឲ្យដួល និងវាយជនរងគ្រោះ ប្លន់យកម៉ូតូឌ្រីមសង់ ស៊េរី២០១៨ បានសម្រេច រួចជិះគេចខ្លួនដោយសុវត្ថិភាពដោយមិនរំខានដល់សមត្ថកិច្ចឡើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣និងទាបភ្លឺ ថ្ងៃ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចមុខរោងម៉ាសុីនកិនស្រូវ តាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាក់​ព្រែក​កំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ឆាយ ចាងណាង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលាងរថយន្ត នៅម្តុំផ្សារបឹងត្របែក ស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើត ភូមិកំពង់ជ្រៃ​ ឃុំស្មោង ស្រុងទ្រាំង ខេត្តតាកែវ។

តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថាមុនកើតហេតុនៅវេលាម៉ោងប្រមាណជា២យប់រូបគាត់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ស៊េរី ២០១៨ ពណ៌ខ្មៅ ពាក់ស្លាលេខតាកែវ 1Q-1857 ជិះចេញពីស្រុកកំណើតបំណងចូលមកក្រុងភ្នំពេញមកកន្លែងធ្វើការម្តុំផ្សារបឹងត្របែក បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងទៅជើង លុះមកដល់រង្វង់មូលនាងបីគួស្រូវ ស្រាប់តែលិចមុខជនសង្ស័យ៦នាក់ ជិះម៉ូតូ៣គ្រឿង ពីរគ្រឿងម៉ាកឌ្រីមសង់ និងមួយគ្រឿងទៀតម៉ាក Duke (មិនចាំស្លាកលេខ) បានជិះដេញមកតាមក្រោយ លុះជិះមកដល់ចំណុចកើតហេតុខាងលើជនសង្ស័យបានគៀរម៉ូតូរូបគាត់និងធាកឲ្យដួលរួចធ្វើសកម្មភាពវាយទៅលើជនរងគ្រោះ បន្តែមទៀត បណ្តាលឲ្យរូបគាត់រងរបួសក្បាលជង្គង់និងកែងដៃផងដែរហើយប្លន់យកម៉ូតូជិះគេចខ្លួនដោយសុវត្ថិភាព មិនរំខានដល់កម្លាំងនគរបាលប៉ុស្តិ៍​រដ្ឋបាល​ព្រែកកំពឹស ដែលកំពុងសង្ងំដេកលង់លក់ឡើយ។
ក្រោយពីត្រូវជនសង្ស័យប្លន់យកម៉ូតូបាត់ជនរងគ្រោះត្រូវបានកម្លាំងសន្តិសុខយាមប្រចាំការនៅរោងម៉ាសុីនកិនស្រូវជួួយទំនាក់ទំនងទៅក្រុមគ្រួសារនិងសមត្ថកិច្ចមូលដ្ឋានដើម្បីដាក់ពាក្យបណ្ដឹងងាយស្រួលសមត្ថកិច្ចកំណត់មុខសញ្ញាស្រាវជ្រាវចាប់ខ្លួនកាត់ទោសតាមផ្លូវច្បាស់៕

ចែករំលែកអត្ថបទ