Thursday, December 12, 2024
Latest:
សន្តិសុខ​សង្គម

បើករថយន្តព្រូសបុកទំលុះរបងផ្ទះប្រពលរដ្ឋនិងសំភារៈមួយ​ចំនួនរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ នារីវ័យក្មេង​២នាក់បាន​បើករថយន្ដ​មួយ​គ្រឿង​ម៉ាក​ Prius មិនប្រុងប្រយត្ន័ជ្រុលទៅបុករបងផ្ទះ​ប្រជាពលរដ្ឋ​ពេញទំហឹង​ រួចធ្លាយបុករះសម្ភារៈក្នុងផ្ទះមួយចំនួនរងការខូច​ខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើកកាលពីវេលាម៉ោង៨ និង​៣០​នាទីយប់ ថ្ងៃ​ទី​១១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ នៅតាមបណ្តោយផ្លូវជាតិលេខ​6A ស្ថិតក្នុងសង្កាត់​ព្រែកលៀប​ ខណ្ឌជ្រោយចង្វា​រ​ រាជធានីភ្នំពេញ​​ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុន​ពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក​ព្រូស ពណ៌ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ 2AL-4485 ដែលធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ហើយបានរេចង្កូតទៅបុករបងផ្ទះ​ប្រជាពលរដ្ឋ​ដែលជាអ្នកប្រកបរបបជួសជុលម៉ូតូនៅជាប់ផ្លូវ ព្រមទាំងបុករះសម្ភារៈមួយចំនួនទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានមនុស្សរងរបួស​ ។

ក្រោយពេលកើតហេតុ នារីទាំង២នាក់ដែលរួមដំណើរជា​មួយគ្នាក្នុងរថយន្តបង្ក ត្រូវបានសាច់ញាតិបញ្ចាស់ចេញពីកន្លែងកើតហេតុ ។ រីឯរថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍គោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះ​ស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ​ ៕