Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

ជាងកញ្ចក់ម្នាក់ដេកស្លាប់មិនដឹងមូលហេតុសង្ស័យខ្យល់ (គ)

ភ្នំពេញ៖ បុរសមេជាងកញ្ចក់ម្នាក់ដេកស្លាប់សង្ស័យនៅក្នុងផ្ទះកន្លែងធ្វើការខ្យល់(គ)
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពី វេលាម៉ោងជាង៦ព្រឹកថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០១៨ នៅចំណុចផ្ទះ យីហោ (ហេង លាប កាត់កញ្ចក់ ) នៅតាមបណ្តោយផ្លូវ ជាតិលេខ៦អាស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យុវជនរងគ្រោះដែលដេកស្លាប់មានឈ្មោះ ជា​ ប៊ុន សុងអាយុ២៧ឆ្នាំមុខរបរជាងកាត់កញ្ចក់ស្នាក់នៅផ្ទះកើតហេតុខាលើមានស្រុកកំណើតនៅភូមិអំពិលឃុំព្រែកដំបូកស្រុកស្រីសន្ធរខេត្តកំពង់ចាម។

តាមប្រភពពីមេជាងឈ្មោះ សន ផលលាភ ភេទប្រុសអាយុ៣៦ឆ្នាំនិងត្រូវជាសាច់ញាតិជនរងគ្រោះបានឲ្យ ដឹងថា កាលពីល្ងាចមុនថ្ងៃកើតហេតុជនរងគ្រោះបានផឹកស្រាបៀរអស់មួយកំប៉ុង និងនាំគ្នាអង្គុយមើលទូរទស្សន៍រហូតដល់ម៉ោងប្រហែល៩ យប់ក៏បានចូលដេករៀងៗខ្លួនដូចធម្មតា លុះដល់វេលាម៉ោងកើត ហេតុខាងលើរូបគាត់ងើបពីដំណេកបានដើរទៅដាស់ជនរងគ្រោះដើម្បីអោយឡើងធ្វើការ ដោយយកដៃអង្រួនជើង និងបាននិយាយថាដេកយូម្លេះម៉ោងម៉ានឡើងធ្វើការ ស្រាប់តែខ្លួនជនរងគ្រោះរឹងទាំងអស់ ទើបដឹងថាស្លាប់ក៏ភ្ញាក់ឆោឡោ និងបាន រាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យ និងធ្វើកោសល្យវិច្ឆ័យតែម្ដង ។

ក្រោយពេលសមត្ថកិច្ចធ្វើកោសល្យវិច្ឆ័យរួចបាន បញ្ជាក់ថាយុវជនរងគ្រោះស្លាប់ដោយសារខ្យល់(គ) រួចបានធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះឲ្យសាច់ញាត្តិដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕

ចែករំលែកអត្ថបទ