Friday, April 19, 2024
Latest:
សន្តិសុខ​សង្គម

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ១៥នាក់ ដកហូតថ្នាំញៀន៣៣កញ្ចប់

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យប្រុសស្រី ១៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងដកហូតបានក្រាមពណ៍សថ្លា ៣៣កញ្ចប់(ប្រភេទម៉ាទឹកកក) នៅចំណុចទីតាំង ០៣ខណ្ឌផ្សេងគ្នា ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ។

ជនសង្ស័យសមត្ថកិច្ច ឃាត់ខ្លួនរួមមាន៖១/ ឈ្មោះសល់ ណារ៉ូ ហៅកណ្តុរ ភេទប្រុស អាយុ ១៧ឆ្នាំ ,២/ ឈ្មោះយ៉េន តារ៉ា ហៅយ៉ុម ភេទប្រុស អាយុ ២៧ឆ្នាំ ត្រូវកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លួនបាន នៅវេលាម៉ោង១៥:០០នាទី នៅចំណុច ផ្លូវបេតុងជាប់បន្ទាយឡុងឈិន ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
៣/ ឈ្មោះស៊យ ប៊ុនស្រេង ភេទប្រុស អាយុ ៣៥ឆ្នាំ ,៤/ ឈ្មោះ គី សុវណ្ណា ភេទស្រី អាយុ ៣១ឆ្នាំ ,៥/ ឈ្មោះ ស៊យ ទីទី ភេទប្រុស អាយុ ១៥ឆ្នាំ ,៦/ ឈ្មោះ ទៀង តារា ភេទស្រី អាយុ ៤១ឆ្នាំ ,៧/ ឈ្មោះ សេង សារ៉ាយ ភេទប្រុស អាយុ ២៩ឆ្នាំ ,៨/ ឈ្មោះរដ្ឋ ណាចា ភេទប្រុស អាយុ ២៣ឆ្នាំ ,៩/ ឈ្មោះងួន ចាន់បញ្ញា ភេទប្រុស អាយុ ៣៤ឆ្នាំ ,១០/ ឈ្មោះអា ត្រេន ភេទប្រុស អាយុ ១៧ឆ្នាំ ,១១/ ឈ្មោះឌី ស៊ីធឿន ភេទប្រុស អាយុ ៣០ឆ្នាំ ,១២/ ឈ្មោះខាត សារឿន ភេទប្រុស អាយុ ៣៣ឆ្នាំ ,១៣/ ឈ្មោះសៀ បញ្ញា ភេទប្រុស អាយុ ២៥ឆ្នាំ ត្រូវកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានកាលពីវេលាម៉ោង៣និង២០នាទីរសៀលនៅចំណុច ប្លុកច្រកធ្យូង ផ្លូវ៣៣៦ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
១៤/ ឈ្មោះធីម ថា ភេទប្រុស អាយុ ២៧ឆ្នាំ ,១៥/ ឈ្មោះគុយ កុល ភេទប្រុស អាយុ ត្រូវបានកម្លាំង ល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារឃាត់ខ្លួន បាន កាលពីវេលាម៉ោង១០និង០០នាទីយប់នៅចំណុច ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បច្ចុប្បន្ន ជនសង្ស័យប្រុសស្រីទាំង ១៥នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវ បទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានី ភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ៕

ចែករំលែកអត្ថបទ