Thursday, May 2, 2024
Latest:
សន្តិសុខ​សង្គម

ទីតាំងអុីនធឺណេតAA2888 ២៤ម៉ោងទល់​មុខមជ្ឈមណ្ឌលផ្ដល់ឈាម ពលរដ្ឋថាមាន​បង្កប់ល្បែងសុីសងភ្នាល់បាល់ ខណៈមាន​ក្រុមក្មេងស្ទាវចូលលេងមិនចេះដាច់

ភ្នំពេញ ៖ មានទីតាំងអុីនធឺណេត AA2888 ២៤ម៉ោង មួយកន្កែងនៅទល់មជ្ឈមណ្ឌលផ្ដល់ឈាម ប្រឆិតពីមុខមន្ទីរពេទ្យរុស្សុី ជាប់ផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ប្រជាពលរដ្ឋសង្ស័យថាបង្កប់ល្បែងសុីសង​ ដែលមានមនុស្សចេញចូលលេងមិនចេះដាច់ ខណៈល្បែងសុីសង​ ជាដេីមចម​បង្កឲ្យមានអំពើ​ចោរកម្ម លួច ឆក់ ប្លន់ និង​អំពេីហឹង្សាជាដើម ។
ជុំវិញសេវា Internet ២៤ម៉ោង មហាជន​លើកជាសំនួរថា តើបើកដំណើរការរាល់ថ្ងៃសម្រាប់ធ្វើអ្វី ?ខណៈទូរស័ព្ទស្មាតហ្វូនកំពុងមានប្រើប្រាស់ស្ទើរគ្រប់ដៃ …។
បើតាមការលើកឡើងពីពលរដ្ឋកខ្លះទៀតថា សេវា Internet ២៤ម៉ោង ដែលកំពុងបើកដំណើរការរាល់ថ្ងៃនេះ គឺលួចបង្កប់​ល្បែងសងផ្សេងៗ មានដូចជា ឡាយបាល់ ឡាយល្បែងកាស៊ីណូ ជាដើម …។
​ បើលួចលាក់មានល្បែងស៊ីសងខុសច្បាប់បែបនេះមែន … ប្រជាពលរដ្ឋ​ ស្នេី​សូមឲ្យ អាជ្ញាធរនិងសមត្ថកិច្ច​ខណ្ឌ​មានជ័យ គួរតែ​មាន​វិធានការ បង្ក្រាបលុបបំបាត់ចោលឲ្យ​អស់ ពីព្រោះល្បែងស៊ីសងទាំងអស់នេះ ហេីយ​ គឺជា​ប្រភពបង្កើតអោយមានបទ​ល្មើសផ្សេងៗ ។

សូមរំលឹកថា​ កន្លងមក ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាល​ រាជធានី ភ្នំពេញ បានបញ្ជាឲ្យ អភិបាលខណ្ឌ ទាំង១៤ ត្រូវចុះពិនិត្យនិងបង្ក្រាបលុបបំបាត់អស់ទាំងស្រុង​ រាល់ទីតាំងដែល​បង្កប់ ល្បែងស៊ីសង​ ភ្នាល់បាល់ តាម ​Internet Online ហើយត្រូវ​ចាត់ វិធាន​ការចាប់ទាំងមនុស្ស​ ព្រោះកន្លង​មក ចាប់បាន​តែសម្ភារៈ​។
ឯកឧត្ដម​ ឃួង​ ស្រេង​ បានសង្កត់ធ្ងន់ថា​ ឈប់ចាប់តែសម្ភារៈទៅត្រូវចាប់ទាំងមនុស្សដើម្បី​ឲ្យព្រះរាជអាជ្ញាធ្វើការចោទប្រកាន់​ ។

ពលរដ្ឋរង់ចាំមើលថា​ តើអជ្ញាធរនិងសមត្ថកិច្ច ខណ្ឌមានជ័យ ហ៊ានចាត់កម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសង​ ​មួយ​នេះ​ដែរឬទេ?ខណៈទីតាំងនេះ និង ទីតាំងជាច្រើនផ្សេង​ទៀតកំពុងបើក​ដំណើរការ​យ៉ាងរលូន​ ហាក់​មិនខ្លាច​ញញើត អាជ្ញាធរនិងសមត្ថកិច្ច​មូល​ដ្ឋាន ធ្វើ​អោយប្រសាសន៍ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សាបដូចទឹក​ទន្លេ​ ​៕

ចែករំលែកអត្ថបទ