Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

ព្រោះតែភ្លើងប្រចណ្ឌ័បុរសម្នាក់ទាញញញួរវាយក្បាលប្រពន្ធរបួសធ្ងន់រួចយកខ្សែរភ្លើងឆក់ខ្លួនឯងស្លាប់

ភ្នំពេញ៖ បុរសជាងសំណង់ម្នាក់កើតភ្លើងប្រចណ្ឌ័ យកញញួវាយក្បាលប្រពន្ធ៣ញញួបណ្ដាលឲ្យរបួសធ្ងន់រួចបានយកខ្សែរភ្លើងឆក់សម្លាប់ខ្លួនឯង
ហេតុការណ៍គួរឲ្យសង្វេកនេះបានកើតឡើងកាលពីវេលា ម៉ោង៨នឹង៥០នាទីព្រឹកថ្ងៃទី១១ខែឧសភាឆ្នាំ២០១៨នៅក្នុងបន្ទប់ជួលលេខ៥ជាន់ទី១ ផ្លូវបេតុង ក្រុម០២ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ សូ ខ្លឹម ភេទប្រុស អាយុ៣៦ឆ្នាំជនជាតិខ្មែរ មុខរបរ ជាជាងសំណង់ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិ អង្គាដី ឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។
ចំណែកស្ត្រីជាប្រពន្ធមាន ឈ្មោះ អោក សាបាន ភេទស្រី អាយុ៣៤ឆ្នាំជនជាតិខ្មែរ មុខរបរជាអ្នករត់តុនៅហាងបឹងសុបិន្តស្នាក់នៅផ្ទះជួលជាមួយគ្នា ។

ប្រភពព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុកាលពីល្ងាចថ្ងៃទី១០ឧសភាឆ្នាំ២០១៨ ដោយសារតែបុរសជាប្ដីប្រច័ណ្ឌខ្លាំងពេកនារីរងគ្រោះបានទៅធ្វើការរត់តុមួយថ្ងៃទៀតទើបសុំថៅកែបើកលុយឈប់ធ្វើការ ប៉ុន្តែនារីរងគ្រោះមិនបានត្រឡប់មកផ្ទះវិញទេបាត់មួយយប់លុះព្រឹកឡើងថ្ងៃកើតហេតុ ទើបមកដល់បន្ទប់ជួលវិញ ។ ប្រភពបន្តថា ពេលនោះបុរសជាប្តីបានទិញបាយឱ្យប្រពន្ធហូបធម្មតាដោយមិនបញ្ចេញអាការៈខឹងឡើយ ហើយដេកលើពួកនិយាយគ្នាធម្មតា ដោយបុរសជាប្ដី និយាយថា ខ្លួនមិនចង់រស់ទេ ស្រាប់តែ ប្រពន្ធនិយាយតបវិញថា បើមិនចង់រស់សម្លាប់ខ្លួនទាំង២នាក់ឱ្យស្លាប់ចោលកូនទៅ ពេលនោះក៏បានកើតជាជម្លោះធ្វើឲ្យបុរសជាប្តីបានយកញញួរមកវាយសំពងក្បាលប្រពន្ធ៥ទៅ៦ ញញួរ ភ្លាមនោះប្រពន្ធរើរួចស្រវ៉ារត់ចុះមកដីឱ្យគេជួយពេលមកដីក៏សន្លប់បាត់ស្មារតីភ្លាមៗអ្នកជិតខាងបានបញ្ជួនទៅមន្ទីរ ពេទ្យ ហើយអ្នកខ្លះបានរត់ឡើងទៅលើផ្ទះរកមើលបុរសជា ប្តីប៉ុន្តែបន្ទប់ត្រូវជាប់គន្លឹសទ្វារខាងក្នុងក៏នាំគ្នាធាក់ទម្លាយទ្វាររកមើលមិនឃើញ ទៅមើល ក្នុងបន្ទប់ទឹកស្រាប់តែឃើញដេកអោបខ្សែរភ្លើងជាប់ នឹងទ្រូងឆក់ស្លាប់បាត់ទៅហើយ ។

ក្រោយពេលកើតហេតុការណ៍សមត្ថកិច្ចមូលដ្ឋានបានចុះទៅ សហការជាមួយជំនាញពិនិត្យនិងធ្វើកោសល្យវិច្ឆ័យរួចប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕

ចែករំលែកអត្ថបទ