Tuesday, April 30, 2024
Latest:
សន្តិសុខ​សង្គម

ដឹងរឿងហើយ!! មូលហេតុដែលយោធាផ្កាយ១ និងជាម្ចាស់ពេទ្យឯកជនម្នាក់ ដកកាំភ្លើងវាយសន្តិសុខ

ខេត្តកណ្ដាល ៖ យោងតាមប្រភពពី ស្នងការនគរបាលខេត្តកណ្ដាល បានបញ្ជាក់ថា ករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ប្រើអាវុធខ្លី) បង្កឡើងដោយមន្រ្តីយោធាម្នាក់នោះ គឺផ្ដើមឡើងដោយសារ បាត់ស្បែកជើងរបស់ជនសង្ស័យ កាលពីយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២១ ហើយដោះស្រាយគ្នាមិនចេញ ក៏បង្កជាទំនាស់ ខឹងវាយទៅលើជនរងគ្រោះតែម្ដង ។

ករណីហឹង្សានេះ កើតឡើងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១២និង៣០នាទី ចំណុចមន្ទីរសំរាកព្យាបាល និងសម្ពព សុខម៉េង ភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ហេង គាហុង ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបុគ្គលិក មន្ទីរសម្រាកព្យាបាលនិងសម្ភព​ សុខ​ ម៉េង ( គ្លីនិចឯកជន)​ ជាយោធា)។
បានប្រើប្រាស់កាំភ្លើងខ្លី វាយទៅលើជនរងគ្រោះ ឈ្មោះ ច្រឹក ស៊ីណា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិ ត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល បណ្ដាលឱ្យរបួសបែកក្បាល ផ្នែកខាងឆ្វេង​ លេីត្រចៀក​ ១កន្លែង​ ដេរ០៣ថ្នេរ ។

សមត្ថកិច្ចបន្តថា តាមចម្លើយសារភាព របស់ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានយកកាំភ្លើង ទៅវាយជនរងគ្រោះពិតមែន ដោយសារខឹងជួលឱ្យមកយាម បែរជាត្រូវគ្នាជាមួយចោរទៅវិញ។ សូមបញ្ជាក់ជូនថា ៖ តាមការឆែកកាមេរ៉ាសុវត្ថិភាព ឃើញថាមានមនុស្សប្រុសម្នាក់ បានមកហុចលុយឱ្យជនរងគ្រោះ ។

បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ស្រុកអង្គស្នួល កសាងសំណុំរឿង បញ្ជូនមកការិយាល័យ ជំនាញខេត្ត ចាត់ការតាមនីតិវិធី ៕

ចែករំលែកអត្ថបទ