Tuesday, April 16, 2024
Latest:
សន្តិសុខ​សង្គម

សាលាចំណេះទូទៅ​ ហេលឡូអាមេរិកាំង​ ត្រូវពលរដ្ឋរដ្ឋរិះគន់​ថារំលោភចំណីផ្លូវ ខណៈម្ចាស់សាលានេះមានរឿងអាស្រូវជាច្រើន

ភ្នំពេញ​៖​ បងប្អូនប្រជាពលរដ្ឋ បាននាំគ្នារិះគន់ថា
សាលាចំណេះទូទៅ​ ហេលឡូអាមេរិកាំង​ (​ Hello American School )​ ដែលជាសាលាឯកជន នៅរាជធានីភ្នំពេញ​ កំពុងតែរំលោភយកចំណីផ្លូវសាធារណៈតាមអំពើចិត្ត ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីផលប៉ះពាល់របស់អ្នកធ្វើដំណើរ។

ជារៀងរាល់ថ្ងៃពលរដ្ឋបានសង្កេតឃើញថា ចិញ្ចើមផ្លូវ មុខបរិវេនសាលារៀននេះ ត្រូវបានសាលាយកធ្វើជា ចំណតរថយន្តដឹកសិស្ស​ និងបានសាងសង់សំណង់លើចំណីផ្លូវទៀតផង។

យោងតាមប្រភពពីបុគ្គលិកសាលារៀនឯកជនមួយនេះ បានឲ្យដឹងថា នាយកសាលារបស់ពួកគេឈ្មោះ គង់​ សម្បត្តិ​ ជាមន្ត្រីយោធាជាន់ខ្ពស់ ដូច្នេះគាត់ចង់ធ្វើអ្វីក៏អាជ្ញាធរមិនហ៊ានក្អកដែរ។

បើយោងតាមបុគ្គលិករបស់សាលានេះ មួយចំនួន បាន បង្ហើប ថា លោក​ គង់​ សម្បត្តិ​ នាយកសាលា និងជាថៅកែហាងស៊ុប យីហោ រ៉ូយ៉ាល់ ហ្គោលថោន ស៊ុគី ស៊ុប ម្តុំសាលាសន្ធម៉ុក រូបនេះ ធ្លាប់មានរឿងអាស្រូវផ្លូវភេទ ទិញដូរសេវាកម្មផ្លូវភេទតាម បណ្តាញទំនាក់ ទំនងសង្គមហ្វេសប៊ុកថែមទៀត។

ក្រៅពីនោះ លោក គង់ សម្បត្តិ ក៏បានប្តឹងបុគ្គលិក ហាងស៊ុបរបស់ខ្លួន ដាក់គុកយ៉ាងអយុតទ្តិធម៌ ដោយចោទប្រកាន់ថា បុគ្គលិកជាចោរលួចរបស់របរក្នុងហាងស៊ុប។

អង្គភាពសារព័ត៌មានយើងនៅមិនទាន់អាចសុំការបញ្ជាក់ ពីលោក គង់ សម្បត្តិ បានទេនៅថ្ងៃទី២៧ ខែតុលា នេះ ប៉ន្តែអ្នកសារព័ត៌មានរងចាំការបកស្រាយពីលោក គង់ សម្បត្តិ ជានិច្ច៕

ចែករំលែកអត្ថបទ