Friday, April 26, 2024
Latest:
សន្តិសុខ​សង្គម

ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀន៤នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាល៖ កម្លាំងសមត្ថកិច្ចស្រុកខ្សាច់កណ្ដាលឃាត់ ខ្លួនជនសង្ស័យដែលជាមុខសញ្ញាជួញដូរគ្រឿងញៀន យ៉ាងសកម្មចំនួន៤នាក់
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៥ និង៣០នាទីល្ងាចថ្ងៃទី២៧ខែតុលាឆ្នាំ២០១៨នៅ ចំណុច ​ភូមិព្រែកតាទេព ឃុំព្រែកលួង​ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនមាន៖
ទី១-ឈ្មោះ​ មាន​ ម៉ង់​ ហៅពែក ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរ​ លក់ថ្នាំញៀន ជនជាតិខ្មែរ មានទីលំនៅភូមិ​ព្រែកដូនហែម​ ឃុំព្រែកអំពិល​​​ ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល​​​​ ។
២-ឈ្មោះ​ ឌុល​ តារា​ ហៅអាពិត​ ភេទប្រុស​​​ អាយុ ២០ឆ្នាំ មុខរបរ​ លាងម៉ូតូ ជនជាតិខ្មែរ មានទីលំនៅភូមិ​ព្រែកដូនហែម​ ឃុំព្រែកអំពិល​​​ ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល​​​​ ​។
៣-ឈ្មោះ​ ព្រំ​ ធារិទ្ធ​ ហៅសាក់ ភេទប្រុស​ អាយុ​ ២០ឆ្នាំ​ មុខរបរ​ កម្មករជាងផ្សារដែក មានទីលំនៅភូមិព្រែកអំពិល​​ ឃុំព្រែកអំពិល​​ ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តល​ ។
៤-ឈ្មោះ​ ផល្លឹង​ សុភាព​ ភេទប្រុស​ អាយុ​ ១៩ឆ្នាំ​ មុខរបរ​ កម្មករជាងស្ទួចផ្ទះ នៅភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល​ ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចសាកសួរនិងកសាងសំណុំរឿងដើម្បីបញ្ជួន ទៅតុលាការចាត់ការបន្ត ៕

ចែករំលែកអត្ថបទ