Sunday, May 12, 2024
Latest:
សន្តិសុខ​សង្គម

ជិះម៉ូតូលឿនមេឃកំពុងភ្លៀងមិនប្រយត្ន័ដល់ផ្លូវកោងចាប់ហ្វ្រាំងដួលបោកក្បាលស្លាប់

ព្រៃវែង៖ បុរសម្នាក់ ជិះម៉ូតូលឿនពេលមេឃកំពុងភ្លៀងដោយខ្វះការប្រុងប្រយត្ន័ផងនោះ ខណ:មក ដល់ចំណុចជាន់ហ្វ្រាំងរអិលដួលបោកក្បាលនិងថ្នល់ ស្លាប់ភ្លាមៗនៅនិងកន្លែង ៖ ត្រូវបានកម្លាំងនគរបាលស្រុកកំពង់ត្របែក ចុះអន្តរាគមន៍ ធ្វើការវាស់វែង ពិនិត្យសាកសព នៅកន្លែងកើតហេតុ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១៦ និង ៣០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុចផ្លូវ ៣១២ B ក្រាលកៅស៊ូ ស្ថិតក្នុងភូមិជីអក ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ សពជនរងគ្រោះមានឈ្មោះ សួង សង្ហៃ ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិអង្គ្រង ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

បច្ចុប្បន្ន សព ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូ ត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃពោន ដើម្បីដោះស្រាយបន្តតាមនីតិវិធី ៕