Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

ឆ្លងចរន្តអគ្គិសនីឆេះរោងជាងក្នុងសាលាបឋមសិក្សាតេជោហ៊ុនសែនទួលសងែ្ក

ភ្នំពេញ៖​ អគ្គីភ័យឆាបឆេះរោងជាងនៅក្នុងសា​លា​បឋមសិក្សា​ តេជោហ៊ុនសែនទួលសងែ្ក បង្កការណ៍ភ្ញាក់ផ្អើលដល់ប្រជាពល​រដ្ឋនិងអាជ្ញាធរមានសមត្ថកិច្ច​ ចេញរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់
ហេតុការណ៍គ្រោះអគ្គីភ័យនេះ​ កើត​ឡើង​កាលពីវេលាម៉ោង០៧និង៣០នាទីថ្ងៃទី២០ ខែតុលាឆ្នាំ២០១៩នៅចំណុចក្នុងសាលា​បឋមសិក្សាតេជោហ៊ុនសែនទួលសងែ្ក​ ផ្លូវ៩០៧ ក្រុមទី៦ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។

សមត្ថកិច្ចបានឲ្យដឹងថា​ ក្នុងប្រតិបត្តការណ៍​បាញ់ពន្លត់អគ្គីភ័យនេះ​ កម្លាំងជំនាញប្រើ​ប្រាស់​រថយន្តពន្លត់អគ្គីភ័យចំនួន០៣គ្រឿងទើបរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង​០៨និង០០នាទីយប់ថ្ងៃដដែល​ ។

សមត្ថកិច្ច​បានបន្តថា​ ចំពោះករណីអគ្គីភ័យនេះបណ្ដាលមកពី​ ឆ្លងចរន្តអគ្គីសនី​ ទើបបង្ក​ជាអគ្គីភ័យ​ ឆាបឆេះ​ បណ្ដាលឲ្យ​ខូចខាត​ តុទូចាស់ៗ​ តែមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់​មនុស្សនោះទេ​ ៕

ចែករំលែកអត្ថបទ