Thursday, May 16, 2024
Latest:
សន្តិសុខ​សង្គម

ឪពុកចិត្តតិរិច្ឆានយកកាំបិតកាប់កូនស្រីបង្កើតអាយុ២ឆ្នាំជាច្រើនកាំបិតរបួសធ្ងន់

កំពង់ធំ៖ ឪពុកចិត្តជាសត្វតិរិច្ឆានយកកាំបិតចិតត្នោតកាប់កូន ស្រីបង្កើតអាយុ២ឆ្នាំជាច្រើនកាំបិតរងរបួសធ្ងន់ធ្ងរ
ហេតុការភ្ញាក់ផ្អើលគួរឲ្យរន្ឋត់នេះបានកើតឡើងកាលពី វេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី១០ខែឧសភាឆ្នាំ២០១៨
នៅចំនុចភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្មេងស្រីរងគ្រោះមាន ឈ្មោះ មុន្នី ភ័ក្រ ភេទស្រីអាយុ២ឆ្នាំរងរបួសជាច្រើនកាំបិតត្រូវបានគេបញ្ជួនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តសៀមរាប ។
ចំណែកជនសង្ស័យដែលជាឪពុកចិត្តជាសត្វតិរិច្ឆានមាន
ឈ្មោះ តាន់ គឹមសាន ភេទប្រុសអាយុ៣៤ឆ្នាំ មុខរបរកម្មករ នៅខេត្តសៀមរាប រសនៅភូមិត្បូងក្រពើ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ-មានប្រពន្ធឈ្មោះ ផុន វុទ្ធី អាយុ ៣១ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិព្រៃ តាហ៊ូ សង្កាត់ព្រៃតា ហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលជាឪពុកកាលពីថ្ងៃ២០ខែធ្នូ ឆ្នាំ២០១៧បានឈ្លោះគ្នាជាមួយប្រពន្ធហើយបានព្រមព្រៀងផ្ដិតមេដៃលែងលះគ្នានៅត្រឹមសង្កាត់ អស់រយៈពេលកន្លះឆ្នាំមកហើយមូលហេតុដែលនាំឲ្យគេយក កាំបិតមកកាប់កូនបង្កើតជាច្រើនកាំបិតនោះគឺព្រោះខឹងអតីត ប្រពន្ធ មិនព្រមឲ្យកូនទៅលេងជាមួយខ្លួននិងបងប្អូនទើបនៅថ្ងៃកើតហេតុជនសង្ស័យបានធ្វើសកម្មភាពកាប់ទៅលើកូនតែម្ដង ។ ជនសង្ស័យបន្ទាប់ពីកាប់កួនរួចបានរត់ទៅផឹកថ្នាំ ស្លាប់ខ្លួនឯតតែត្រូវបានជួយសង្ក្រោះទាន់។

បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចយកទៅព្យាបាលនិងធ្វើកំណត់ហេតុ កសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធីច្បាប់៕