Tuesday, May 14, 2024
Latest:
សន្តិសុខ​សង្គម

បុរសល្មោភកាមរំលោភកូនស្រីចុងអាយុ១២ឆ្នាំបានសម្រច៦ដងប្រពន្ធទាន់ប្ដឹងឲ្យសមត្ថកិច្ចចាប់វៃខ្មោះ

ក្រចេះ៖ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់បន្ទាប់ពីបុរសរូបនេះបានចាប់រំលោភកូនស្រីចុងរបស់ខ្លួនអាយុ១២ឆ្នាំបានសម្រេចចំនួន៦ដង ។
ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី១៤ខែ តុលាឆ្នាំ២០១៨ នៅឃុំស្រែស្បូវ ស្រុកសំបូរ ខេត្តក្រចេះ បន្ទាប់ពីស្ត្រីជាម្ដាយក្មេងស្រីរងគ្រោះមក ដាក់ពាក្យបណ្ដឹង ។
អធិការរងនគរបាលព្រហ្មទណ្ឌស្រុកសំបូរ លោក វរសេនីយ៍ត្រី នួន សារិន បានឲ្យដឹងថា ជនសង្ស័យជាឱពុកចុងរូបនេះឈ្មោះ ហុក ណារ៉េត ហៅតឿ អាយុ៣៣ឆ្នាំ រស់នៅឃុំស្រែស្បូវ ស្រុកសំបូរ ត្រូវបានកម្លាំងនគរបាលស្រុក ចាប់ខ្លួននៅថ្ងៃទី១៤ តុលា ទៅតាមពាក្យបណ្តឹងស្រ្តីជាម្តាយរបស់ក្មេងស្រីរងគ្រោះជាកូនចុងអាយុ១២ឆ្នាំ ដែលជននេះបានចាប់រំលោភនាងបានសម្រេចរហូត៦ដង។
ជនសង្ស័យត្រូវចាប់ខ្លួនបាន១ថ្ងៃបន្ទាប់ពីជននេះបានចាប់រំលោភនាងជាលើកចុងក្រោយនៅនិងលើផ្ទះរហូតបានសម្រេច ខណៈស្រ្តីជាម្តាយទៅស៊ីឈ្នួល
ជ្រូតស្រូវឲ្យគេនៅខាងក្រោយភូមិ។

បើតាមលោកអធិការរងបានបញ្ជាក់ទៀតថា ក្មេងស្រីរងគ្រោះអាយុ១២ឆ្នាំ សព្វថ្ងៃស្នាក់នៅផ្ទះជាមួយ មាន បងប្អូនបង្កើត២នាក់នាងជាកូនស្រីបង ហើយម្តាយឱពុកនាងបានលែងលះគ្នាជាច្រើនឆ្នាំមកហើយ។ សព្វថ្ងៃស្រ្តីជាម្តាយបានយកជនសង្ស័យធ្វើជាប្តីនិងមានកូនប្រុស១នាក់។

បច្ចុប្បន្នជនសង្ស័យល្មោភកាមត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជួនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕