Wednesday, May 15, 2024
Latest:
សន្តិសុខ​សង្គម

បុរសម្នាក់ជិះម៉ូតូបុកឃឿនពុះចែកទ្រូងផ្លូវស្លាប់គួរឲ្យសង្វេក

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាជិះម៉ូតូលឿនមិនប្រយត្ន័រេចង្កូតជ្រុលទៅបុកឃឿនពុះចែកទ្រូងផ្លូវបណ្តាលហោះទៅបុកលូដាក់ដាំដើមផ្កាបោកក្បាលស្លាប់នៅនិងកន្លែងយ៉ាងអាណោចអធម៌
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង
១២នឹង៣០នាទីរំលងអាធាត្រឈានចូលថ្ងៃទី១៥ ខែ តុលាឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៥នៅ ចំណុចក្បែរនឹងរោងចក្រម៉ែនសារុនស្ថិតនៅក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្ន រាជធានីភ្នំពេញ ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ រុន នីរឿន
ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាPMស្មគ្រ័ចិត្តមានស្រុកកំណើតនៅ ភូមិដីដុះ ឃុំព្រែកតាទែង ស្រុកពញ្ញាឮ ខេត្តកណ្តាល ។

បើតាមប្រភពពត៌មានពីសាក្សីដែលឃើញហេតុការ បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញ
បុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកស្មាសពណ៌ខ្មៅ
ពាក់ស្លាកលេខខេមរភូមិន្ទ1-1234បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនខណៈ មកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតជ្រុលទៅបុកឃឿនពុះ
ចែកទ្រូងផ្លូវបណ្តាលអោយហោះម៉ូតូទៅបុកនឹងថូរផ្កាដែលដាក់ដាំនៅលើសួនពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ។ ចំណែកម៉ូតូវិញខូចខាតតិចតួចតែប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចធ្វើការវាសវែងយក ម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារសាច់ញ្ញាតដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕