Sunday, November 10, 2024
Latest:
សន្តិសុខ​សង្គម

លួចចំម៉ូតូមានGPSបានពីយប់ព្រឹកឡើងជាប់ខ្នោះរបស់សមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានម្ចាស់ម៉ូតូចាប់ឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចនគរបាលប៉ុស្តិស្ទឹងមានជ័យទី១ក្រោយពេលដែលជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូបានសម្រេចហើយមកទៅនៅមន្ទីពេទ្យ ពេកដែលត្រូវបានម្ទាស់ឆែកតាមប្រពន្ធ័GPS កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១៤ខែតុលាឆ្នាំ២០១៨នៅចំនុចមុខវិទ្យាល័យសាមគ្គីជាស៊ីមក្នុងបន្ទប់ជួលភូមិមានជ័យ១ សង្កាត់ស្ទឺងមានជ័យទី១ខណ្ឌមានជ័យ។
សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះដែលជាម្ចាស់ម៉ូតូមានឈ្មោះ នួន គីមស្រាន អាយុ២៤ឆ្នាំមុខរបរ សន្តិសុខស្នាក់នៅបន្ទប់ជួលចំណុចចោរលួចម៉ូតូខាងលើ
ចំណែកជនសង្ស័យទាំង២នាក់ខាងលើមានឈ្មោះទី១៖ជា សុវណ្ណារ៉ា អាយុ១៨ឆ្នាំមុខរបរកម្មករអូសរទេះនៅផ្សារដើមគរ
និងទី២មានឈ្មោះហឿន ចាន់ធី អាយុ២៩ឆ្នាំមុខរបរសន្តិសុខស្នាក់នៅបន្ទប់ជួលម្តុំកំបូលខណ្ឌពោធិសែនជ័យ។
បើតាមសម្តីពីជនរងគ្រោះបានអោយដឹងថា នៅល្ងាចថ្ងៃទី១៣ខែតុលាឆ្នាំ២០១៨ រូនបានទុកម៉ូតូម៉ូតូម៉ាកវ៉េវពណ៍ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1CV- 1769 ចតទុកហើយចាក់សោរក្នុងបន្ទប់ជួលខាងលើក៏បានចូលទៅដេក ហើយព្រឹកឡើងទើបដឹងថាបាត់ម៉ូតូក្រោយពេលធ្វើសកម្មភាពលួចកាច់ករយកបានសម្រចហើយជនសង្ស័យបានយកម៉ូតូជនរងគ្រោះទៅផ្ញើរទុកនៅកន្លែងផ្ញើរម៉ូតូនៅមន្ទីរពេទ្យបង្អែកក្រុង
តែសំណាងមិនល្អម្ចាស់ម៉ូតូខាងលើបានភ្ជាប់បំពាក់ប្រពន្ធ័ទើបឈានដល់ការឆ្មក់ចាប់បានជនសង្ស័យបាន២នាក់ខណះដែលក្រុមជនសង្ស័យជិះម៉ូតូម៉ាកMSXមួយគ្រឿងដែលជាមធ្យោបាយឌុបគ្នាជិះមកយកម៉ូតូដែលយកមកផ្ញើរត្រូវបានម្ចាស់ម៉ូតូចាប់បានទាំង២នាក់រួមនិងម៉ូតូ២គ្រឿងប្រគល់អោយកម្លាំងនគរបាលប៉ុស្តិស្ទឹងមានជ័យ១ដឹកយកមកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់បានសារភាពថាពួកគេពិតជាបានធ្វើសកម្មភាពលួចកាច់ករយកម៉ូតូខាងលើនៅចំនុចខាងលើនេះពិតប្រាកដមែមូលហេតុពួកគេជាអ្នកញៀនថ្នាំហើយខ្វះខាតលុយដើម្បីទិញថ្នាំញៀនជក់។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនិងម៉ូតូដែលជាមធ្យោបាយត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌមានជ័យដើម្បីកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធិ។ ចំណែកម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជួនទៅអោយម្ចាស់ដើមវិញ ៕