Tuesday, May 21, 2024
Latest:
សន្តិសុខ​សង្គម

ក្រុមចែកចាយគ្រឿងញៀន៣នាក់ត្រូវកម្លាំងកងរាជ អាវុធហត្ថក្រុងច្បារមនឃាតខ្លួន

កំពង់ស្ពឺ៖ កាលពីរសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំដោយលោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការ បានចេញល្បាតនៅលើគោលដៅត្រង់ចំណុចមុខផ្ទះសំណាក់ជំនោរាត្រី ស្ថិតនៅភូមិទួលគោក សង្កាត់
ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក៏បាន ប្រទះមុខសញ្ញាជាជនសង្ស័យកំពុងដើរចែកចាយគ្រឿងញៀន ក៏បានឃាត់ខ្លួនបានចំនួន០២នាក់ភ្លាមៗ រួមនិងវត្ថុតាងមួយចំនួនដូចខាងក្រោម ៖
ទី១-ឈ្មោះ ទូច សៅហៀង ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិទំនប់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទី២-ឈ្មោះ កូវ គីដា ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិកណ្តោលដុំ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ក្រោយពីឃាត់ជនសង្ស័យបានកម្លាំងបានឆែកដកហូតវត្ថុតាងរួមមាន៖ ថ្នាំម៉ាទឹកកកចំនួន ០៥កញ្ជប់តូច,ម៉ូតូ០១គ្រឿងម៉ាក Wave R.S ពណ៏ខៀវ ,ទូរសព្ទ័ដៃម៉ាកចុចពិល០១គ្រឿង ។
បន្ទាប់ពីបានស្តាប់ចម្លើយជនសង្ស័យឃាត់ខ្លួនដំបូង បានសុំបទបញ្ជាពីលោក ឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំបង់ស្ពឺ រួមទាំងបានការអនុញ្ញាតិពីលោក កែវ សុធា ព្រះរាជអាជ្ញាអមតុលាការខេត្តកំពង់ស្ពឺ បានបន្តចុះទៅឆែកផ្ទះនិងឃាត់ខ្លួនឈ្មោះ ស៊ុន ភឹម ភេទប្រុស អាយុ២៩ឆ្នាំ ភូមិទំនប់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលជាប់ពាក់ព័ន្ធករណីចែចាយគ្រឿងញៀននេះដែរ ហើយបានដកហូតបានថ្នាំម៉ាទឹកកកចំនួន ០៤កញ្ចប់ធំបន្ថែមទៀត ។

បច្ចុប្បន្នៈ ជនសង្ស័យនិងវត្ថុតាងសម្ភារៈបានបញ្ជូនទៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងតាននិតិវិធីបន្ត ៕