Friday, April 26, 2024
Latest:
ព័ត៌មាន​ជាតិ

វប្បធម៌នៃការជួយគ្នាក្នុងគ្រាលំបាក !


នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកវរសេនីយឯក ភួង សុភ័ក្រ្ត មេបញ្ជាការអាវុធហត្ថខណ្ឌចំការមន បានដឹកនាំក្រុមការងារចូលរួមបុណ្យសពប្រពន្ធលោកអនុសេនីយ៍ឯក អ៊ិន សាវុធ ជំនួយការមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន ដែលបានទទួលមរណៈភាពដោយជំងឺមហារីក នៅគេហដ្ឋានស្រុកពារាំង ខេត្តព្រៃវែង។
ក្នុងឱកាសនោះ ក្រុមការងារការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកថវិកាចំនួន ១៥០០$ និង ថវិកា ដែលបានមកពីសទ្ធាជ្រះថ្លារបស់សមាជិកក្នុងមូលដ្ឋានអាវុធហត្ថខណ្ឌចំការមនចំនួន ២លានរៀល ជាមួយនឹង អង្ករ៣ការ៉ុង ទឹកសុទ្ធ២កែស ទឹកផ្លែឈើ១កែស នំ១ធុងធំ ចូលបុណ្យក្រុមគ្រួសារនៃសពទុក្ខជាការចែករំលែកសម្រាលបន្ទុកក្នុងគ្រួសារផងដែរ។

ចែករំលែកអត្ថបទ