សន្តិសុខ​សង្គម

តើលោកផល្លីជាអ្នកណាទើបបើក ល្បែងស៊ីសងខុសច្បាប់ ជល់មាន់និងអាប៉ោង បានយ៉ាងរលួនអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានមិនហ៑ានបង្ក្រាប

ក្រចេះ ៖ ទីតាំងសង្វៀនល្បែងសុីសង ខុសច្បាប់ជល់មាន់និងអាប៉ោង មួយកន្លែងរបស់លោកផល្លី បេីកលេងភ្នាល់ដាក់លុយ យ៉ាងអាណាធិបតេយ្យ អាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់ មិនមានវិធានការទប់ស្កាត់ឬក៏បង្ក្រាបឡើយ ។

ពលរដ្ឋល្អសម្ដែងការព្រួយបារម្ភ អំពីសុវត្ថិភាពភូមិឃុំរបស់ពួកគាត់ ដែលមានបនល្បែងសុីសង ខុសច្បាប់ ពួកគាត់បានលើកឡើងថា ឯណាទៅពាក្យថា ភូមិឃុំ.សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុច បើនៅមូលដ្ឋានពោពេញដោយល្បែងសុីសង យ៉ាងគគ្រឹកគគ្រេងអាណាធិបតេយ្យយ៉ាងនេះ ។

ប្រភពបានឲ្យដឹងថា ទីតាំងបនល្បែងសុីសង ជល់មាន់និងអាប៉ោង មួយនេះនៅក្បែរវត្ថដីដុះ ភូមិដីដុះលើ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដែលជារបស់លោកផល្លី និងមាន ២ទៅ៣កន្លែងផ្សេងទៀតសម្រាប់ចល័ត្ន លេងដូចជានៅក្នុងចំការស្វាយចន្ទី និងចំការកៅស៑ូ នៅស្រុក ព្រែកប្រសព្វដដែល។

ពាក់ព័ន្ធល្បែងស៊ីសង ជល់មាន់ និងអាប៉ោងខុសច្បាប់ខាងលេីនេះ អ្នកសារព័ត៌មានយើងបានទំនាក់ទំនងរាយការណ៍ ជួនទៅមេបញ្ជាការកងរាជអាវុធហត្ថស្រុកព្រែកប្រសព្វ តាមរយ: ទូរស័ព្ទ តែលោកបានប្រាប់ថា ឲ្យទាក់ទងទៅខាងលោកអធិការ ព្រោះនៅកន្លែងរបស់លោកខ្វះកម្លាំង ។ បន្ទាប់មកអ្នកសារព័ត៌មានយើងក៏ បានទំនាក់ទំនងទៅលោកអធិការនគរបាលស្រុកព្រែកប្រសព្វ តាមយរ:ទូរស័ព្ទចូលតែមិនមានអ្នកលើក ។ ចំណែកលោកអភិបាលស្រុកវិញមិនអាចទាក់នងបានទេ ព្រោះខលទូរសព្ទ័មិនចូល។

ក្រោយមកដោយគ្មានជម្រើសអ្នកសារព័ត៌មានក៏ បានចូលទៅថតផ្ដិតយករូបភាពដើម្បីផ្សាយឱ្យសមត្ថកិច្ចបានដឹងស្រាប់តែក្រុមអ្នកញៀនល្បែងទាំងនោះហាក់ដូចជាដឹងមុនក៏បាននាំគ្នាបំបែកវ៉ូងអស់ដោយបន្សល់ទុកតែកៅអីនិងតុកអាប៉ោងនៅកន្លែងលេងតែប៉ុណ្ណោះ ។

ពាក់ព័ន្ធបនល្បែងស៊ីសងជល់មាន់និងអាប៉ោងខាងលើនេះប្រជាពលរដ្ឋបានសូមណូមពរទៅលោកបានអភិបាលស្រុកព្រែកប្រសព្វ និងមេបញ្ជាការកងរាជអាវុធហត្ថស្រុក ព្រមទាំងលោក អធិការមេត្តាមានវិធានការណ៍ទប់ស្កាត់និងបង្ក្រាបផង ដើម្បីឲ្យស្របតាមគោល នយោបាយភូមិឃុំ.សង្កាត់ មានសុវត្ថិភាពទាំង ៧ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។

ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ចស្រុកព្រែកប្រសព្វហាក់ដើរផ្ទុយពីគោលនយោបាយភូមិឃុំ.សង្កាត់មានសុវត្ថិភាព។

ពលរដ្ឋរងចាំមើលថា តើអាជ្ញាធរមានសមត្ថកិច្ចស្រុកព្រែកប្រសព្វ មានសមត្ថភាពក្នុងការបង្ក្រាបទីតាំងបនល្បែងស៊ីសង ជល់មាន់ និងអាប៉ោងរបស់លោកផល្លី បានដែរទេ..? ។

ប្រភពខ្លះបានខ្សឹបប្រាប់សារព័ត៌មានថា លោកផល្លី នេះជាមនុស្សមានប្រជាប្រិយភាព ល្អខាងទំនាក់ទំនងអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាននៅស្រុកព្រែកប្រសព្វ ៕

ចែករំលែកអត្ថបទ