Wednesday, May 1, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ទីតាំងអាជីវកម្មលក់មាន់ប៉ះពាល់សុខភាពប្រជាពលរដ្ឋនៅសង្កាត់បឹងទំពុន១ត្រូវអាជ្ញាធរខណ្ឌមានជ័យចុះបិទ

ភ្នំពេញ៖ នៅវេលាព្រឹកម៉ោង៩:០០នាទីព្រឹក ថ្ងៃពុធទី៣ ខែតុលា ឆ្នាំ២០១៨ ក្រុមការងាររដ្ឋបាលខណ្ឌមានជ័យ ដែលដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានចុះបញ្ឈប់អាជីវកម្មលក់មាន់ របស់ លោក ឡុង សុវណ្ណរិទ្ធិ និងលោកស្រី ប្រាក់ ស្រីមុំ ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ២៩BT ភូមិចំរើនផល៣ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ដែលបានបង្កផលប៉ះពាល់ដល់អ្នករស់នៅជិតខាង។ លោកអភិបាលរងខណ្ឌមានជ័យ ក៏បានធ្វើការណែនាំម្ចាស់អាជីវកម្មលក់មាន់ ដោយប្រាប់ឲ្យដឹងថា ទីតាំងអាជីវកម្មលក់មាន់នេះ បង្កផលប៉ះពាល់បរិស្ថានខ្លាំង ដូចជា គ្មានអនាម័យ គ្មានបច្ចេកទេស  មានក្លិនស្អុយ និងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋរស់នៅជិតខាង ៕

ចែករំលែកអត្ថបទ