Thursday, December 12, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនម្នាក់តាមការស្នើសុំពីសមត្ថកិច្ចចិន

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនម្នាក់នៅល្ងាចថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង០៥ និង១០នាទី កម្លាំងការិយាល័យ ស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោកវរៈសេនីយ៍ទោ ជា ចិត្រា នាយការិយាល័យ បានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌជ្រោយចង្វារ មានការដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញនិងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី​បានចុះត្រួតពិនិត្យ និងឃាត់ខ្លួន ជនជាតិចិន ដែលសមត្ថកិច្ចប្រទេសចិនស្នើសុំចាប់ខ្លួន។ ស្ថិតនៅក្បែរគល់ស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ជាលទ្ធផលពិនិត្យឃើញ៖ ជនជាតិ ចិន ចំនួន០១នាក់​ ឈ្មោះ​ SUO KANG​ ភេទប្រុស​ អាយុ២៦ឆ្នាំកាន់លិខិតឆ្លងដែនលេខ EB3908325។
ដែលសមត្ថកិច្ចចិនស្នើសុំចាប់ខ្លួន ត្រូវបានឃាត់ខ្លួន បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ៕