Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

ជនសង្ស័យ៣នាក់ត្រូវសមត្ថកិច្ចឃាតបានជាបន្តបន្ទាប់ក្រោយពីធ្វើសកម្មភាពកាច់​សោ​ករម៉ូតូមិនបានសម្រេច

ភ្នំពេញ៖​ កម្លាំងនគរបាលខណ្ឌដង្កោធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ជាបន្តបន្ទាប់ក្រោយពីធ្វើសកម្មភាពកាច់សោករម៉ូតូប្រជាពលរដ្ឋតែមិនបានសម្រេច ខណៈ​២នាក់ទៀតកំពុងគេចខ្លួន។

សមត្ថិកិច្ចបានអោយដឹងថា ហេតុការណ៍ជនសង្ស័យកាច់សោករម៉ូតូមិនបានសម្រេច​នេះបានកើតឡើងនៅវេលាម៉ោង០២និង​៣០​នាទីរំលងអាធ្រាតឈានចូលថ្ងៃ១៧ ខែ​មិថុនា ឆ្នាំ២០១៩ ក្នុងភូមិទួលសំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ។ ដោយជនសង្ស័យមានគ្នាចំនួន៥នាក់បានធ្វើសកម្មភាពលួចកាច់សោករម៉ូតូម៉ាក ធូដេ មួយគ្រឿង គ្មានស្លាកលេខ តែដោយម្ចាស់ឃើញទាន់ស្រែកផ្អើលឆោឡោក៏ចាប់បានជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកឈ្មោះ វេង មាសសំណាង ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ។

សមត្ថកិច្ចបានបន្ថែមថា ក្រោយសួរនាំជន​សង្ស័យរួចនៅព្រឹកថ្ងៃទី១៧ខែមិថុនា ដដែល​នេះ វេលាម៉ោង០៩និង៣០នាទី កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនបក្ខពួកជនសង្ស័យចំនួន២​នាក់​បន្ថែមទៀត នៅចំណុចផ្លូវបេតុង ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមាន​ជ័យ និងដកហូតម៉ូតូធ្វើសកម្មភាពបានមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ ពាក់ស្លាកលេខ ភ្នំពេញ 1CL. 0665 និងវត្ថុតាងមួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់កំពុងឃុំខ្លួន​បណ្ដោះអាសន្ននៅអធិការនគរបាលខណ្ឌដង្កោដើម្បីកសាងសុំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕

ចែករំលែកអត្ថបទ