Tuesday, May 14, 2024
Latest:
សន្តិសុខ​សង្គម

បនល្បែង​ ជល់មាន់​ តាម​អនឡាញ នៅ​ស្រុកចំការលើ បេីកលេងផ្គេីននិង​បទបញ្ជារបស់​ សម្ដេច​ នាយករដ្ឋមន្ត្រី​ ចំណែក​សមត្ថកិច្ច​មូលដ្ឋានមិនបង្ក្រាប

កំពង់ចាម​៖​ ទីតាំងបនល្បែងសុីសង​ ជល់មាន់​តាមអនឡាញ​ បេីកលេងយ៉ាងអាណាធិបតេយ្យ​ នៅស្រុកចំការលេី​ ខេត្តកំពង់ចាម​ សង្ស័យ​អាជ្ញាធរ​និងសមត្ថកិច្ច​ មូលដ្ឋាន​ ភ្លេចបទបញ្ជារបស់សម្ដេច​ នាយក​រដ្ឋ​មន្ត្រី​ ទៅ​ ហេីយទេីបបានជាមិនចុះបង្ក្រាប​ ឬមួយត្រូវ​ថ្នាំសណ្ដំ​ មេបន​ល្បែង​ទេីបសំងំស្ងៀមធ្វេីមិនដឹង ។
សូមបញ្ជាក់ថា​ ទីតាំងបនល្បែងជល់មាន់អនឡាញទាំងនោះរួមមាន​៖​១,នៅភូមិតាប៉ាង២ ឃុំតាប្រុក​-ទី២, ភូមិប្រម៉ាត់ដី ឃុំស្វាយទាប ស្រុកចំការលេី​ ខេត្តកំពង់ចាម​ ។

សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន​ សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។​ ប៉ុន្តែអាជ្ញាធរនិង​សមត្ថកិច្ច​ នៅ​ស្រុកចំការលេី​ ហាក់សំងំស្ងៀម​ មិនបង្ក្រាបទីតាំង​បនល្បែងសុីសង​ប្រភេទមាន់ជល់តាម​អនឡាញ​ដែលបេីកលេង​ នៅមូលដ្ឋានរបស់​ខ្លួនផ្គេីនទៅ​និង​បទបញ្ជារបស់​សម្ដេច​ នាយក​រដ្ឋមន្ត្រី​ ។

ចំពោះបញ្ហាល្បែងសុីសង​ ខាងលេី​ មហាជន​សង្ឃឹមនិងជឿជាក់ថា​ អាជ្ញាធរ​មាន​សមត្ថកិច្ច​ ខេត្តកំពង់ចាម​ ក៏ដូចជាអាជ្ញាធរមាន​សមត្ថកិច្ច​ ស្រុកចំការលេី​ និងចុះបង្ក្រាប​ទីតាំងបន​ល្បែងសុីសងទាំងនោះដេីម្បីឲ្យស្របតាម​បទ​បញ្ជា​ របស់សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ ៕