Saturday, April 20, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តបាឡែនធ្លាក់ទឹកប្រឡាយស្លាប់២នាក់របួស៤

ខេត្តព្រះសីហនុ៖ រថយន្តបាឡែនបើកលឿនមិនប្រុងប្រយត្ន័រេចង្កូតជ្រុលធ្លាក់ប្រឡាយទឹកបណ្ដាលឲ្យស្លាប់២នាក់ចំណែក៤នាក់ទៀតរងរបួសធ្ងន់និងស្រាល
ហេតុុការគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះបានកើត ឡើងកាលពីវេលាម៉ោង០១និង៣០នាទីរសៀលថ្ងៃទី១ ខែតុលាឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៩៣-១៩៤ ស្ថិតក្នុងភូមិតាអោយធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បើយោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបាន ឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តរងគ្រោះ ម៉ាក​ CAMRY បាឡែន ពណ៌​ ស្ករ​ ពាក់ស្លាកលេខ​ ភ្នំពេញ2A-2822បើកបរតាមបណ្ដោយផ្លូវជាតិលេខ ៤ទិសដៅពីក្រុងព្រះសីហនុបំណងឆ្ពោះទៅខេត្តកំពតតែមិនដឹងថាមាន បញ្ហាអ្វីនោះទេខណៈមកដល់ចំណុចកើតហេតុស្រាប់ តែរេចង្កូតបោះពួយហោះធ្លាក់ចូល ប្រឡាយទឹកបណ្ដាលឲ្យជនរងគ្រោះ២នាកបានស្លាប់ នៅកន្លែងកើតហេតុ ដោយ៤នាក់ផ្សេងទៀតរងរបួស ធ្ងន់និងស្រាល ត្រូវបានដឹកទៅសង្គ្រោះនៅគ្លីនិកឯក ជនវាលរេញ ។ ចំណែកអ្នកបើកបរមិនត្រូវបានស្គាល់ ឈ្មោះ នោះទេព្រោះ បន្ទាប់ពីកើតហេតុបានរត់គេច ខ្លួនបាត់ស្រមោល ៕

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមក ដល់កន្លែងកើតហេតុស្ទួចយករថយន្តរងគ្រោះរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីស្រាវ ជ្រាវរកម្ចាស់ ៕

ចែករំលែកអត្ថបទ