Sunday, April 28, 2024
Latest:
ព័ត៌មាន​ជាតិ

មជ្ឈមណ្ឌលថែរក្សាសម្ភស្ស T&L Beauty Center កំពុងទទួលបានការចាប់អារម្មណ៍ពីមហាជនគ្រប់ទិសទី

(ភ្នំពេញ )៖ ថ្មីៗនេះលោកជំទាវបានបេីកមជ្ឈមណ្ឌលថែរក្សាសម្ភស្សដែលមានឈ្មោះថា T&L Beauty Center ដេីម្បីផ្តល់សេវាកម្មថែរក្សាសម្ផស្ស ដែលមានគុណភាពស្តង់ដាអន្តរជាតិជូនទៅដល់អតិថិជន។ នៅក្នុងនោះគេសង្កេតឃេីញថា មជ្ឈមណ្ឌលថែរក្សាសម្ភស្ស នេះទេីបតែរៀបចំរួចរាល់មិនទាន់ទាំងបេីកដំណេីរការជាផ្លូវការផង តែផ្ទុះការចាប់អារម្មណ៍និងមានអតិថិជនជាច្រេីនសម្រុកកក់សេវាកម្មផ្សេងៗ ឡេីងភ្លូកទឹកភ្លូកដីរង់ចាំទៅទទួលសេវាកម្មនៅមជ្ឈមណ្ឌលតែម្តង។

មួយរយៈ ពេលកន្លងទៅនេះ ឃេីញថាលោកជំទាវ លាង ធារ៉ា មមាញឹករៀបចំមជ្ឈមណ្ឌលថែរក្សាសម្ផស្ស ដែលជាមុខជំនួញថ្មីបន្ថែមទៀតរបស់លោកជំទាវ តាមរយៈការបង្ហាញរូបថតគឺឃេីញថាមជ្ឈមណ្ឌលថែរក្សាសម្ភស្សរបស់ លោកជំទាវ ពេលនេះគឺបានរៀបចំរួចរាល់ជាស្ថាពរហេីយ គឺតុបតែងមានភាពស្រស់ស្អាត ទាន់សម័យ ស្តង់ដា អន្តរជាតិ មានឧបករណ៍ទំនេីបៗបច្ចេកវិទ្យាចុងក្រោយ ល្បីពេញ បណ្តាញសង្គម Facebook ហេីយម្យ៉ាងទៀត លោកជំទាវ លាង ធារ៉ា គឺជាបុគ្គលដែលមហាជនស្រលាញ់គាំទ្រ និងតែងតែជឿជាក់លេីផលិតផល និងមុខជំនួញផ្សេងៗរបស់លោកជំទាវ ទេីបធ្វេីឲ្យជំនួញថ្មីផ្នែកថែរក្សាសម្ផស្សនេះ ទទួលបានការគាំទ្រខ្លាំងបែបនេះ។

ជាក់ស្តែង នៅលេីបណ្តាញសង្គម មានការ share & comment គាំទ្រមជ្ឈមណ្ឌលថែរក្សាសម្ផស្ស T&L Beauty យ៉ាងច្រេីនលេីសការរំពឹងទុក ហេីយក៏មានអ្នកកក់សេវាកម្មជាច្រេីន បេីទោះជាហាងរបស់លោកជំទាវមិនទាន់បេីកសម្ពោធជាផ្លូវការក៏ដោយ តែមានអតិថិជនចេញចូលជាហូរហែលតែម្តង។​​ ទន្ទឹមទៅនិងការគាំទ្រច្រេីនពីអតិថិជននោះ ក៏មានអ្នកនិយម លេងបណ្តាញសង្គមខ្លះ នៅរអាចំពោះតម្លៃសេវាកម្មនៅក្នុងមជ្ឈមណ្ឌលផងដែរ ព្រោះថាការតុបតែងមេីលទៅស្រស់ស្អាតស្តង់ដាអន្តរជាតិ តម្លៃក៏ប្រហែលជាខ្ពស់ទៅតាមការរៀបចំមជ្ឈមណ្ឌលផងដែរ។

ជាការឆ្លេីយតបទៅនិងអតិថិជននិងភ្ញៀវដែលស្រលាញ់គាំទ្រមជ្ឈមណ្ឌលថែរក្សាសម្ផស្ស T&L Beauty លោកជំទាវ លាង ធារ៉ា បានឲ្យដឹងថា ជាការពិតមជ្ឈមណ្ឌលថែរក្សាសម្ផស្សរបស់លោកជំទាវគឺមានស្តង់ដា ការតុបតែង បច្ចេកទេស មានអតិថិជន ចុះឈ្មោះមកធ្វេីសេវាកម្មច្រេីន ទោះជាមជ្ឈមណ្ឌលមិនទាន់បេីកដំណេីរការជាផ្លូវការក៏ពិតមែន។ នៅក្នុងមជ្ឈមណ្ឌលមាន សេវាកម្មថែរក្សាសម្ផស្សជាច្រេីនមានដូចជាម៉ាស្សាមុខជំនាញមកពីប្រទេសកូរ៉េ ម៉ាស្សាមុខមាន៩ប្រភេទ តរោមភ្នែក សេវាកម្មថែរក្សាស្បែក និងសេវាកម្មច្រេីនទៀត មជ្ឈមណ្ឌលរៀបចំស្អាតមានអនាម័យស្តង់ដា ដោយសារតែយេីងមានទិញសម្ភារៈថ្លៃមានស្តង់ដា ហេីយបេីនិយាយពីតម្លៃគឺមិនថ្លៃនោះទេ អតិថិជន អាចទទួលយកបាន៕

 

ចែករំលែកអត្ថបទ