Tuesday, May 14, 2024
Latest:
សន្តិសុខ​សង្គម

ប្រភពច្បាប់ការថា​ នៅក្នុងផ្សារបឹងត្របែក​ផ្លាហ្សាជាន់ទី៤មានទីតាំង​បនល្បែងស៊ីសង​ ហ្គេមបាញ់ត្រីដ៏ធំ​ ផ្គេីននិងបទបញ្ជា​ សម្ដេច​ នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ តែអាជ្ញាធរថា​ មិនមាន​ សង្ស័យទូរ​ហ្គេមបាញ់ត្រី​ ទាំងនោះចេះបំបាំងកាយ

ភ្នំពេញ ៖ មានសេចក្ដីរាយការថា​ នៅក្នុងផ្សារ​បឹងត្របែកផ្លាហ្សា​ ជាន់ទី៤​ ស្ថិតនៅ​សង្កាត់បឹងត្របែក​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញមាន​ ទីតាំង​ បនល្បែងស៊ីសង ប្រភេទហ្គេមបាញ់ត្រី​ដ៏ធំ កំពុងតែបើក​ដំណេីរការ​លេងយ៉ាងអនាធិបតេយ្យ​ មិនខ្លាចអាជ្ញាធរ​និងសមត្ថកិច្ច មូលដ្ឋាន ។ ចំណែកអាជ្ញាធរ​និងសមត្ថកិច្ច​ ខណ្ឌចំការមន​ ហាក់សំងំ​ស្ងៀម ផ្គើននិងបទបញ្ជារបស់សម្តេចនាយក​រដ្ឋមន្ត្រីហ៊ុនសែន ស្តីពីការទប់ស្កាត់​និង​បង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ទូទាំងប្រទេស កាលពីពេល​ កន្លងទៅថ្មីៗ ។
មហាជនបាន​ដាក់ការសង្ស័យថា អាជ្ញាធនិងសមត្ថកិច្ច នៅមូលដ្ឋានអាចត្រូវថ្នាំសណ្តំ​របស់ម្ចាស់បនល្បែង​ទាំងនោះហេីយមេីល​ទៅ​ទេីបរក្សាភាព​ស្ងៀមស្ងាត់​មិនបង្ក្រាប​ ។

សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន​ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។​ ប៉ុន្តែនៅខណ្ឌចំការមន ក្រោម​ការគ្រប់គ្រង របស់លោក​ គៀន ល័ក្ស អភិ​បាល​ ខណ្ឌ​ ដែលទេីបមកកាន់តំណែងថ្មី​ និងលោក​ យិន សាន្ត អធិការខណ្ឌ​ នៅមិនទាន់មាន​ វិធាន​ការណ៌ ផ្លូវច្បាប់ ទៅ​លើម្ចាស់បនល្បែងខ្នាតយក្សមួយនេះនៅឡេីយទេ​ ដែលផ្គេីនទៅ​និង​បទបញ្ជារបស់​សម្ដេច​ នាយករដ្ឋមន្ត្រី​ ។

មហាជនរងចាំមេីលថា តេីលោកលោកគៀង ល័ក្ស​ អភិបាលខណ្ឌចំការមន​ និងលោកលោកយិន សាន្ត អធិការខណ្ឌ​ និងមានវិធានការយ៉ាងណាចំពោះទីតាំងល្បែង​សុីសង​ ដ៏ធំខាងលេីកនេះ..?។

ជុំវិញករណីខាងលេីនេះអាជ្ញាធរថា​ ​មិនមានទូរ​ហ្គេម​ បាញ់ត្រី​ នោះទេ​ តេី​ទូរហ្គេមបាញ់ត្រីទាំង​នោះចេះបំបាំងកាយ​ឬក៏អាជ្ញាធរ​ រក​មិនឃេីញ​ អង្គភាពយេីងមិនហ៊ានថា​ ខាងអាជ្ញាធរ​ ខុស​ ឬខាងអ្នករាយការណ៍ខុសនោះទេ​ អង្គភាពយេីងនិងផ្សាយបន្តទៀតបេីមាន​សេចក្ដីរាយការណ៍បន្ថែមយ៉ាងណានោះ​ ៕