Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

ឈ្មួញឈេី ឈ្មោះ មករា កំពុងសំរុកដឹកឈេីប្រណិតឆ្លងដែនទៅប្រទេសវៀតណាម ទៀតហើយ

ខេត្តរតនគិរី ៖​ ក្រោយពីមានការផ្លាស់ប្ដូរអភិបាលខេត្តថ្មីឡេីងកាន់តំណែងមិនទាន់បានប៉ុន្មានផង​ នូវច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ចាប់ផ្ដើម​ ​ដំណើរការដឹកឈើប្រណិតតាម​រថយន្ដសាំយ៉ុង​ កគ្រើកយ៉ាងអនាធិបតេយ្យឆ្លងដែនទៅប្រទេសវៀតណាមទៀតហើយ។

ប្រភពព័ត៌មានចេញពី ខេត្តរតនគិរី បានឲ្យ​ដឹងថា៖ការដឹកជញ្ជូលចេញ​នូវបទល្មេីសឈេីប្រណិតឆ្លងដែនខុសច្បាប់ទាំងនេះគឺមានការបេីកដៃពីអាជ្ញាធរពាក់ព័ន្ធតែម្ដង​ ជាពិសេស​ប្រហែលជាមានការបេីកដៃពី​លោកវិរះសេនីយឯក កែវ តាយ ទេីបបានជាឈ្មួញឈើប្រណិត ចាស់វស្សា ឈ្មោះ មករា និងបក្ខពួក អាច​ដឹក​ជញ្ជូន​ឈើណិត​ទៅ​ប្រទេសវៀតណាម តាមរថយន្តសាំយ៉ុង ក្នុងមួយថ្ងៃៗមិនក្រោម ៥ ទៅ៧ ឡាន​នោះទេ ។

ជាក់ស្តែង២៩-១២-២០២១ វរសេនីយ៍ឯក កែវ តាយ នាយរងប៉ុស្តី៍ស្តីទី និងជាប្រធានគោលដៅត្រួតពិនិត្យបារាសបានផ្តើមអនុញាតិអោយឡានដឹកឈើល្មើសច្បាប់ប្រភេទសាំយុង ទៅប្រទេសវៀតណាម ចំនួន០៧គ្រឿង ៣០-១២- ២០២១ ចំនួន៥​គ្រឿង និងថ្ងៃ៣១-១២-២០២១ ចំនួន ០៦​គ្រឿង ហើយបន្តចេញជាហូរហែរ ។
ពាក់ពន្ធ័​នឹងព័ត៌មានខាងលេី​ អ្នកសារព័ត៌មាន​ប្រចាំខេត្តរតនគីរីចេញផ្សាយឡើយ ដោយ​សារ ខ្លាច សារ​សំឡេងលោក ចៅហ្វាយខេត្តថ្មីដែលបានរឹតបន្តឹងចំពោះអ្នកសារព័ត៌មាន ព្រោះមានអ្នកខ្លះ ជាប់គុកមិនទាន់បានចេញ ផង។
បងប្អូន​ប្រជាពលរដ្ឋដែលស្រឡាញ់ព្រៃឈើខ្មែរនៅខេត្តរតនគិរី បានសំណូមពរអោយលោក វិរៈសេនីយ៍ឯក ឃឹម ចិត្រា ប្រធានច្រក ព្រំដែនអន្តរជាតិអូរយ៉ា ដាវ មេត្តា ជួយពិនិត្យមន្ត្រីក្រោមឱវាទ និងសូមអោយមន្រ្តី​សមត្ថកិច្ចដែលពាក់ព័ន្ធ ចូលរួមថែរក្សាព្រៃឈើ ដែលជាធនធានសម្បត្តិធម្មជាតិ នៅសល់បន្តិចបន្តិចបន្តួចនេះអោយគង់វង្សផង៕

ចែករំលែកអត្ថបទ