Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះ ពិនិត្យទីតាំងមជ្ឈមណ្ឌលកំសាន្ត ជៀវឈាន បន្ទាប់ពីសារព័ត៌មានចុះផ្សាយថា មានបង្កប់ល្បែងសុីសង ខុសច្បាប់

ភ្នំពេញ ៖ ក្រោយមានការចុះផ្សាយរបស់អង្គភាពសារព័ត៌មានមួយចំនួនថា ទីតាំងមជ្ឈមណ្ឌលកំសាន្ត ជៀវឈាន មានបង្កប់ល្បែងសុីសង ខុស ច្បាប់ នៅព្រឹកថ្ងៃសៅរ៍ ១១រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌ,លោកអធិការរងនគរបាលខណ្ឌ,លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ,រដ្ឋបាលសង្កាត់ទន្លេបាសាក់,លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ និងមន្ត្រីពាក់ព័ន្ធ មួយចំនួន បានចុះត្រួតពិនិត្យទីតាំងមជ្ឈមណ្ឌលកំសាន្ត ជៀវឈាន ទល់មុខស្ថានទូតអូស្ត្រាលី ដែលស្ថិតនៅផ្លូវរដ្ឋសភា ភូមិ១៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (បន្ទាប់ពីមានអង្គភាពសារព័ត៌មានមួយចំនួន បានចុះផ្សាយថា ទីតាំងខាងលើនេះមានបង្កប់លេងល្បែងស៊ីសងខុសច្បាប់) ។

ជាលទ្ធផល ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមនបានចុះមកដល់ទីតាំង បានពិនិត្យឃើញថា ទីតាំងខាងលើ កំពុងធ្វើការសាងសង់ និងពុំមានសកម្មភាពលេង ល្បែងស៊ីសងខុសច្បាប់ ដូចអ្វីដែលអង្គភាពសារព័ត៌មានមួយចំនួនបានចុះផ្សព្វផ្សាយនោះទេ ។ នេះបើយោងតាមរបាយការណ៍ របស់អជ្ញាធរខណ្ឌចំការមន ៕

ចែករំលែកអត្ថបទ