Wednesday, April 24, 2024
Latest:
សន្តិសុខ​សង្គម

រន្ធត់ណាស់!​ ពេលឃើញ​កូនគ្រោះថ្នាក់​ចរា​ចរណ៍ស្លាប់​ ម្តាយសន្លប់ស្តូកស្តឹង

ភ្នំពេញ៖ អាសូរស្ត្រីម្នាក់​សន្លប់ស្តូកស្ដឹងត្រូវបានក្រុមរថយន្តសាមុយលើកដឹងយកទៅ​ពេទ្យ​ ខណៈដែលរូបគាត់ឃើញកូនប្រុស​គ្រោះថ្នាក់ចរាចរណ៍ស្លាប់​
-ហេតុការណ៍នេះកើតឡើងកាលពីវេលា​ម៉ោង០១និង១០នាទីរំលងអាធ្រាតឈានចូល​ថ្ងៃទី៧ខែសីហាឆ្នាំ២០១៩​ នៅតាមបណ្តោយផ្លូវ​ ភ្នំពេញ​ ហាណូយ​ កែងនិងផ្លីវ១៩៨២ខាងត្បូងវត្តសំរោងអណ្តែត​ ក្នុងសង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ​បានឲ្យដឹងថា​ មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងមិនចាំម៉ាកបើកបរតាមបណ្តោយផ្លូវភ្នំពេញហាណូយទិសដៅពី​ជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃមកផ្លូវ១៩៨២​ មិនប្រយត្ន័ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកវិវ៉ាពណ៌ខ្មៅគ្មានស្លាកលេខជិះដោយបុរសម្នាក់​បញ្ច្រាស់ទិសដៅគ្នាពីត្បូងទៅជើងក៏បុកចំ​កណ្តាលម៉ូតូបណ្តាលឲ្យជនរងគ្រោះបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗយ៉ាងអាណោចអធម៌នៅនិងកន្លែង​ ហើយរថយន្តបង្កមិនបានឈប់នោះទេ​ ដោយបើកគេចបាត់​ ។​ បន្ទាប់​មកកម្លាំងសមត្ថកិច្ច​ បានមកដល់ឃើញទូរ​សព្ទ័ជនរងគ្រោះក៏យកខលទៅសាច់ញាត្តិ​ភ្លាមៗនោះបងប្រុសនិងម្តាយជនរងគ្រោះបាន​ មកដល់ឃើញកូនស្លាប់ក៏សន្លប់ស្តូក​ស្តឹងនៅកន្លែងកើតហេតុុ​ ត្រូវបានក្រុមរថយន្តសង្គ្រោះដឹកយកទៅពេទ្យ​ ។
-ជនរងគ្រោះ(ស្លាប់)មានឈ្មោះ​ ពេទ​ បញ្ញា​ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងកញ្ខក់ ឆ្លៀតពេលធ្វើការសីវិីសហតាមហាងពេលយប់ ស្នាក់នៅផ្ទះគ្មានលេខផ្លូវលំ​ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្តោះអាសន្នរង​ចាំ​ក្រុមគ្រួសារយកឯកសារមកប្រគល់ជូនវិញ។​ ចំណែកសពជនរងគ្រោះសមត្ថកិច្ខធ្វើកំណត់ហេតុ​ ប្រគល់ឲ្យសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ