សន្តិសុខ​សង្គម

ពលរដ្ឋលក់គោក្របីឆ្លងទៅ​វៀតណាមត្អូញត្អែថាក្រុមហ៊ុន​ របស់លោក​ ​ជឹម.សុខ ហែកក្រដាស់បង់លុយយកថ្លៃកប់ពពក​ធ្វេីបាប់រាស្ត្រ

ព្រៃវែង​៖​ ប្រជាពលរដ្ឋលក់គោក្របីឆ្លងដែនទៅ​ប្រទេសវៀតណា​ តាមច្រកទ្វារព្រុំដែន​កម្ពុជា+វៀវណាម​ ស្វាយអាង៉ោង​ ឃុំចាម​ ស្រុកកំពង់ត្របែក​ខេត្តព្រៃវែង​ បានត្អូងត្អែ​ថា​ ក្រុមហ៊ុន​ លោក​ ជឹម​.សុខ​ ហែកក្រដាស​យក​ថ្លៃសេវា​ មានតម្លៃខ្ពស់​ គោឬក្របីមួយក្បាល​តម្លៃ​ ១០មុឺនរៀលមិនថាតូចមិនថាធំ​នោះទេ​ ពលរដ្ឋថា​តម្លៃនេះ​ វាលេីសនិងគោលការ​របស់ក្រសួង​ ដែលធ្វេីឲ្យប៉ះពាល់ដល់ជីវភាព​ប្រជាពលរដ្ឋ​ ។

ប្រជាពលរដ្ឋបន្តថា ក្រុមហ៊ុនលោកឧកញ្ញ៉ា ជឹម​ សុខ​ បានបិតទ្វារមិនឲ្យនាំចេញសត្វគោក្របី​ របស់ក្រុមហ៊ុននានា បើទោះបីក្រុមហ៊ុន​ ទាំងនោះ មានអាជ្ញាប័ណ្ឌគ្រប់​គ្រាន់ពីក្រសួង​ ពាក់ព័ន្ធ​ យ៉ាងណាក៏ដោយ ក៏កូនចៅរបស់លោកឧកញ្ញ៉ា មិនឈឺក្បាលឡើយ ព្រោះលោកឧកញ្ញ៉ា ជឹម សុខ បាន​សហការជា​ លក្ខណៈជាប្រព័ន្ធទៅ​ហើយ ជាមួយមន្ត្រីជំនាញក្នុងខេត្តព្រៃវែង។
ពលរដ្ឋថាទង្វើបែបខាងលើនេះ មិនខុសពីពាក្យ​ចាស់​ (​ ពោលថា )​ ភ្នំមួយមិនអាចមានខ្លាពី​បានឡេីយ​ ។

ពលរដ្ឋបានសំណូមពរដល់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងពាក់ព័ន្ធ មេត្តាជួយចុះ ត្រួតពិនិត្យទៅលើក្រុមហ៊ុន​ របស់​ លោកឧកញ្ញ៉ា ជឹម សុខ ផងដេីម្បីឲ្យប្រជាពលរដ្ឋបានរកស៊ីចិញ្ចឹមជីវភាពគ្រួសារ​បានរស់ស្រួលខ្លះផង​ ។

ជុំវិញករណីលេីកឡេីងខាងលើនេះ អង្គភាព​សារព័ត៌មានយេីងបានទាក់ទងទៅលោកឧកញ្ញ៉ា ជឹម សុខ តាមទូរសព្ទ័​ ដែរដេីម្បីសុំការបំភ្លឺពីលោក​ ឧកញ្ញ៉ា តែខលទូរសព្ទ័ទៅ​
លោក​មិនលើក៕