Wednesday, May 1, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តធន់ធំដឹកទំនិញដែលគេសង្ស័យជា​ទំនិញគេចពន្ធ​ ឆ្លងដែនទៅ​ប្រទេសវៀតណាម តាមច្រករបៀងតំណាក់​យាំដូង នៅស្រុកស្វាយជ្រំ បន្តសកម្មភាពទៀត​ហេីយ​ សមត្ថកិច្ច​ ពាក់ពន្ធ័មិនបង្ក្រាប

ខេត្ដស្វាយរៀង ៖ មានសេចក្តីរាយការណ៍​មកថាមានរថយន្តធន់យក្ស ជាច្រេីនគ្រឿងបានសម្រុកដឹកទំនិញខោអាវជជុះ ឆ្លងដែនទៅ វៀតណាម តាមច្រករបៀង តំណាក់យាំដូង យ៉ាងគគ្រឹកគគ្រេង សង្ស័យជា​ទំនិញគេចពន្ធ នៅចំណុចប៉ុស្តិ៍ទាហានវរការ​ពារព្រំដែន កងអនុសេតូចលេខ២ តំណាក់​យាំដូង ស្ថិតនៅភូមិភូមិតាស្អាង ឃុំកំពង់​ចំឡង ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង ។

កាលពីពេលថ្មីៗនេះ មានខោអាវជជុះត្រូវបានរថយន្តធន់ធំ ដឹកសម្រុកចេញតាមច្រករបៀងតំណាក់យាំដូង ឆ្លងដែនទៅប្រទេសវៀតណាមដោយមាន ត្រាក់ទ័រដឹកទៅដាក់កាណូតប៉ុកចៃ ឆ្លងដែនទៅវៀតណាមដោយសារពិបាកផ្លូវឡានធំចូល ដើម្បីបង្កភាពងាយស្រួលម្ចាស់ទំនិញបានធ្វើផ្លូវដើម្បីឲ្យរថយន្តដឹកចូលដល់កាណូតតែម្តង ហើយអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ហាក់​ប្រងើយកន្ដើយមិនអើពើនិងគ្មានវិធានការ ក្នុងការទប់ស្កាត់នោះឡើយ ពោលគឺដឹកចេញដោយសេរី។

ដោយមើលឃើញការដឹកជញ្ជូនតាមរថយន្តខ្នាតយក្ស យ៉ាងគគ្រឹកគគ្រេងបែបនេះ​មហាជនមានការសង្ស័យថា អាជ្ញាធរ​មាន​សមត្ថកិច្ចពាក់ពន្ធ័ទំនងជាត្រូវផ្លែត្រូវដងហេីយមេីលទៅទេីបរក្សាភាពស្ងៀមស្ងាត់មិនមានចំណាត់ការទប់ស្កាត់ឬបង្ក្រាប​ បាន​ជាបណ្ដោយឲ្យរថយន្ដធំៗទាំងនោះ​ដឹក​ទំនិញ ឆ្លងដែនតាមច្រករបៀងតំណាក់យាំដូងបានយ៉ាង រលូនបែបនេះ។​

ប្រភពីម្ចាស់ទំនិញ សុំមិនបញ្ចេញឈ្មោះបាន​បញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ពួកគាត់បាន​បង់ពន្ធគយផ្លូវ ច្រករួចហើយ ក៏ប៉ុន្តែដោយពេ​លថ្ងៃមានភ្លៀងខ្លាំងទើបខក ហើយពន្យាពេលដឹកចេញនៅពេលយប់ ។

បើតាមមន្ត្រីនគបាលម្នាក់សុំមិនបញ្ចេញឈ្មោះ បានលើកឡើង ថា ប៉ុស្តិ៍ ច្រករបៀង ឬដំណាក់យាំដូងនេះ គ្មានច្បាប់​អនុញ្ញាតឲ្យដឹកទំនិញចេញឬចូលពីក្រៅប្រទេសទេ គឺច្បាប់អនុញ្ញាត ឲ្យនាំទំនិញចេញចូលតាមច្រកទ្វា ព្រំដែន​អន្តរជាតិ ច្រកទ្វាព្រំដែនទ្វេភាគី ច្រកទ្វាតំបន់ព្រំដែន ហើយមានដាក់មន្ត្រីគយពិនិត្យ ទំនិញចេញចូល តែបើផ្ទុយពីនេះ ហើយដឹកទំនិញចេញចូលតាមច្រករបៀង ឬតាមដំណាក់ទាហាន ដោយគ្មានមន្ត្រីជំនាញពិនិត្យឯកសារទំនិញទេ គឺ ជាទំនិញគេចពន្ធហើយ ។

ពាក់ព័ន្ធបញ្ហាខាងលើនេះ អង្គភាពសារយើង​បានទំនាក់ទំនងទៅលោកមេប៉ុស្តិ៍វរការពារព្រំដែនអនុសេនាតូចលេខ២ តំណាក់យាំដូងលោកបានប្រាប់ថា ទំនិញនេះជាប្រភេទខោអាវជជុះដឹកចូលទៅវៀតណាម ពាក់ព័ន្ធរឿងច្បាប់លោកមិនដឹងទេលោកឲ្យសួរទៅមេទីប៉េអឹមខេត្តទើបដឹងរឿងច្បាស់ ។

រឿងរថយន្តធំៗដឹកទំនិញឆ្លងដែន​ទៅ​ប្រទេសវៀតណាម​ តាមច្រករបៀងតំណាក់​យាំដូង​ ដែលក្រុមអ្នកសារព័ត៌មាន​បានចុះ​ផ្សាយជាច្រេីនអង្គភាព ក៏បានផ្អាកមួយរយៈខ្លី​ស្រាប់តែនៅព្រឹកថ្ងៃទី១៧ខែ​កញ្ញាឆ្នាំ២០២២​ សកម្មភាពផ្ទេឥវ៉ាន់ដាក់កាណូ​ យកទៅវៀតណានេះបានបន្តសកម្ម​ភាពម្ដងទៀត​ ហេីយសកម្មភាពនេះនៅតែគ្មាន​សមត្ថកិច្ចពាក់ពន្ធ័បង្ក្រាបដដែល​ ។

ជុំវិញករណីនេះដែរអង្គភាពសារព័ត៌មាន​យើងនឹងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់ឬបកស្រាយពី​អាជ្ញាធរនិងសមត្ថកិច្ចឬសមុីភាគីពាក់ព័ន្ធទាំងអស់ដើម្បីឱ្យពលរដ្ឋអស់ការមន្ទិល​សង្ស័យ៕

ចែករំលែកអត្ថបទ