សន្តិសុខ​សង្គម

ហាងកាហ្វេ​យីហោ​ “​សែន​សុខ​ 99 “ មាន​បេីក​បម្រើ​សេវាកម្ម​ល្បែង​​ស៊ីសង​គ្រប់​ប្រភេទ​

ភ្នំពេញ ៖​ តេី​គោល​នយោបាយ​ភូមិ​ ឃុំ​/សង្កាត់​ មាន​សុវត្ថិភាព​ទាំង​៧​ ចំណុច​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​ដាក់​ចេញ​មាន​ប្រសិទ្ធិភាព​ដែរ​ទេ​? ខណៈ​គេ​សង្កេត​ឃើញ​ ទី​តាំង​ហាង​កាហ្វេ​មួយ​កន្លែង​ យីហោ​”​ សែន​សុខ​ 99 “ ដែរមាន​ទីតាំង​ស្ថិតនៅ​តាម​បណ្ដាញ​ផ្លូវ​ 1007 ស្ថិតនៅ​ក្នុង​សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ​ ​

ពលរដ្ឋលើកឡើងថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬស
គល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម​។

លោក ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាទៅសមត្ថកិច្ច ក៏ដូចអាជ្ញាធរមូលដ្ឋានខណ្ឌទាំង ១៤ ត្រូវបង្ក្រាបល្បែងស៊ីសងខុសច្បាប់និងគ្រឿងញៀនឲ្យអស់ ។

សូមរំលឹកថា​ កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ក្រោមឱវ៉ាទ​ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមាន​ការ​យោគយល់ឡើយ ដើម្បីធានាឲ្យបាន​នូវ​ សុខសុវត្ថិភាពជួនប្រជាពលរដ្ឋ​ ឲ្យស្របតាម​ គោលនយោបាយ​ ភូមិ​ ឃុំ​ មានសុវត្តិភាពទាំង​ ៧ចំណុច​ របស់រដ្ឋាភិបាល​ ដែលដាច់ចេញ​ដោយក្រសួងមហាផ្ទៃ​ ។

ទោះជាយ៉ាងណាក្តីប្រជាពលរដ្ឋ នៅតែទទូចស្នើសុំដល់មន្ត្រីពាក់ព័ន្ធជាពិសេស លោក ម៉ូវ​ ម៉ានិត​​ អភិបាល​ខណ្ឌ​សែន​សុខ​និង លោក ​ហួរ​ ម៉េង​វ៉ាង​​ អធិការខណ្ឌ​សែន​សុខ​ មេត្តាចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំល្បែងស៊ីសង《ហាងកាហ្វេ​ យីហោ​សែន​សុខ​ 99 ដែរមាន​ទីតាំង​ ស្ថិតតាម​បណ្ដាញ​ផ្លូវ​1007 នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​​ រាជធានី​ភ្នំពេញ​ ខាង​លើ​នេះ​ផង​》 ដើម្បីរក្សាបាននូវសន្តិសុខសុវត្ថិភាពជូនពលរដ្ឋនិងឲ្យស្របតាមគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃ ៕

ចែករំលែកអត្ថបទ