Friday, April 19, 2024
Latest:
សន្តិសុខ​សង្គម

ពុទ្ធោ!ប្រុសណាមិនស្លុតបើបើកទ្វារទៅឃើញ​ប្រពន្ធខ្លួនកំពុងរួម​ រក្សជាមួយប្រុសផ្សេង

ភ្នំពេញ​៖​ ពុទ្ធោអាសូរ​ ! បុរសអ្នករត់រឺម៉កម៉ូតូកង់បីម្នាក់ស្រែកទ្រហោយំបោកខ្លួនប្រាណ​នៅនិងដី​ ព្រោះហួសចិត្តនិងប្រពន្ធដែលខ្លួនស្រលាញ់បែជានាងទៅរួមរក្សមេត្រីជាមួយ​ប្រុសផ្សេង
​ -​ ហេតុការណ៍​ការភ្ញាក់ផ្អេីលនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលង​អាធ្រាត្រឈានចូលថ្ងៃទី២ខែសីហា​ឆ្នាំ២០១៩​ នៅតាមបណ្ដោយផ្លូវ២៧១ត្រង់ចំនុចគល់ស្ពានអាកាសស្ទឹងមានជ័យខាង​ត្បូង​ ក្នុងហាងម៉ាស្សាយីហោ​ (​ ម៉ាស្សាកោសជប់​លេខ៥៩​ )ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២​ ខណ្ឌមានជ័យ។

បើតាមសម្ដីបុរសជាប្តីប្រាប់ថាខ្លួនមានឈ្មោះ​ អុល​ ពេជ្រ​ អាយុ​២៩ឆ្នាំមុខរបររត់កង់បី​ ស្នាក់នៅ​ភូមិឬស្សី​ សង្កាត់ស្ទឹងមានជ័យទី២​ខណ្ឌមានជ័យ​។ ចំណែកប្រពន្ធឈ្មោះ​ លិន​ អាយុ២៣ឆ្នាំ​ មុខ​របរនារីកោសជប់នៅទីតាំងខាងលេី​ ។
-បុរសជាប្ដីបានបន្តទាំងទឹកភ្នែកថា​ រូបគាត់​និងប្រពន្ធបានចាប់ដៃគ្នាជាប្ដីប្រពន្ធបាន៥​ទៅ​៦ឆ្នាំហើយថែមទាំងមានកូនចំនួន២នាក់​ហើយកូនប្អូនទើបតែបាន៤ខែប៉ុណ្ណោះ​​ដោយសារជីវភាពខ្វះខាតប្រពន្ធបានសុំគាត់​មកធ្វើការជានារី​ ម៉ាស្សា​ កោសជប់​ ដើម្បីបានប្រាក់ផ្គត់ផ្គង់គ្រួសារ​ បន្ថែមពីលើមុខរបរ​រត់កង់បីរបស់គាត់​ ។
-បុរសជាប្ដីរៀបរាបទៀតថា​ មុនពេលកេីត​ហេតុរូបគាត់មកពីរត់កង់បីហេីយបានចូលមក​ទីតាំងម៉ាស្សាដែលជាកន្លែងប្រពន្ធធ្វេីការដេីម្បីយកលុយអោយប្រពន្ធទុក​ ខណៈ​មក​ដល់មិនឃេីញប្រពន្ធនៅខាងក្រោមទេីបរូបគាត់ឡេីងទៅបន្ទប់ជាន់ទី២​ បេីកទ្វារ​ ពុទ្ធោស្រាប់តែឃើញប្រពន្ធកំពុងតែរួមរ័ក្សជាមួយភ្ញៀវ​ធ្វើអោយគាត់ស្លុតចិត្តស្ទើរគាំងបេះដូង​រួចក៏បានចុះមកក្រោមវិញ​ ។

ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍​ នគរបាល​ស្ទឹងមានជ័យ២ចុះមកលួងលោមអោយបុរស​ជាប្ដីអោយទៅប៉ុស្តិ៍​ សិន​តែមិនព្រមទៅ​សុខ​ចិត្តនៅអង្គុយយំបោកខ្លួន​អង្វរអោយប្រពន្ធចេញ​មកដោះស្រាយគ្នា​ តែប្រពន្ធមិនចេញ​លុះដល់ជិតភ្លឺបុរសអភព្វ័បានក៏បានឡើងជិះកង់បីរបស់ខ្លួនចេញទៅទាំងទឹកមុខស្រពោនក្រៀមក្រំ​ និងហួសចិត្តដែលប្រពន្ធលួចក្បត់​តែមិនបានទៅដាក់ពាក្យបណ្ដឹងនោះទេ​ ៕

ចែករំលែកអត្ថបទ