សន្តិសុខ​សង្គម

ម្ចាស់ផ្ទះបើកល្បែងស៊ីសងមាន់ជល់តាមអនឡាញ ហាក់មិនញញេីតនិងច្បាប់​បានបើក​ដំណើរ​កាឡើងវិញ បន្ទាប់ពីបង្ក្រាប បានមួយចម្អិនកំពឹសផង

ស្វាយរៀង​៖​ ពិតជាខ្លាំងមែនមិនខ្លាច​ញញើត​នឹងច្បាប់ឡេីយ​ បន្ទាប់ អាជ្ញាធរ​មានសមត្ថកិច្ច​ ចុះបង្ក្រាប​ មិនបានមួយចម្អិនចំកំពឹសផង គេសង្កេតឃើញថា ល្បែងសុីសងមាន់ជល់តាម ប្រព័ន្ធ អនឡាញខុសច្បាប់បានបើក​ដំណើរការឡើងវិញយ៉ាង កក្រើកតាមរោងកាហ្វេចំនួន៣ទីតាំង ប្រមូលផ្ដុំទៅដោយ​ក្រុមអ្នកញៀនល្បែងចេញចូលមិនដាច់ ដូចដង្ហែកឋិន ទីតាំង ទី១ ស្ថិតតាមបណ្ដោយផ្លូវ៣១៦ ភូមិស្វាយតាយាន ទី២ស្ថិតនៅភូមិព្រៃធ្លក ឃុំស្វាយតាយាន ទី៣ស្ថិតនៅភូមិកណ្តាលកែង រូបស្វា ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងកំពុងតែដំណើការយ៉ាងរលូន។
ប្រភពបានឲ្យដឹងថា ចំពោះទីតាំងទាំងអស់នេះបានបើកដំណើរកាឡើងវិញហេីយនិងកំពុងតែបន្តសកម្មភាពលេងយ៉ាងគឃ្លើន បែរ​ជាមិនទាន់ឃើញមានអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបទៀតឡើយ។

ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងល្បែងស៊ីសង​ ទាំងនោះ សំណូមពរដល់លោក​ សុច ពិសី​ អភិបាលនៃគណៈអភិបាលស្រុកកំពង់រោទិ៍ និងលោក ហែម សាមុត​ អធិការនគរបាលស្រុកកំពង់រោទិ៍ មេត្តាមានវិធានការក្តៅចំពោះម្ចាស់ទីតាំងល្បែង​ស៉ី​សងខាង​លេី​នេះផង។

សូមបញ្ជាក់ថា កន្លងមក ឯកឧត្តម​ ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោកឧត្តមសេនីយ៍ទោកឹង ឃន ស្នងការ​នគរបាលខេត្តស្វាយរៀង បានដាក់បទបញ្ជានិងព្រមានចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ អធិការ ក្រុង-ស្រុក និង​នាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលទុក​បណ្តោយឲ្យមាន សកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់។
ព្រោះថាបញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារ​ល្បែងសង ដើម្បីធានាឲ្យបាននូវ សន្តិសុខ ជូនប្រជាពលរដ្ឋ ស្របតាម គោល​នយោបាយរបស់«រាជរដ្ឋាភិបាល ភូមិ-សង្កាត់មានសុវត្ថិភាព»​ ទាំង​៧​ចំណុច​ដែល​បាន​ដាក់​ចេញ​ដោយក្រសួងមហាផ្ទៃ​ ៕